ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association Khmer (AAK) ព្រមទាំងតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង EPC និងម្ចាស់គម្រោងនានា ដើម្បីចែករំលែក និងពិភាក្សាអំពីសារៈសំខាន់នៃសុវត្ថិភាពអគ្គីភ័យក្នុងការរចនា និងការសាងសង់អគារទំនើប។ គំនិតផ្ដួចផ្ដើមនេះ គឺជាការបន្តសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ Jotun Cambodia បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់ការិយាល័យតំបន់ SEAP Regional Office និងរោងចក្រ Jotun’s Malaysia Nilai Factory កាលពីខែមិថុនា ឆ្នាំ២០២៦ ដែលក្នុងនោះពួកគាត់បានទស្សនា និងសិក្សាផ្ទាល់អំពីដំណើរការផលិត និងការត្រួតពិនិត្យគុណភាពនៃផលិតផល SteelMaster របស់ Jotun ។

កម្មវិធីនេះបានផ្តល់នូវចំណេះដឹង និងការយល់ដឹងយ៉ាងមានតម្លៃអំពីបច្ចេកវិទ្យាថ្នាំកូតការពារអគ្គីភ័យ (Intumescent coating technology) ស្របតាមស្តង់ដារសុវត្ថិភាពអគ្គីភ័យអន្តរជាតិ និងតួនាទីនៃវិស្វកម្មការពារអគ្គីភ័យក្នុងការបង្កើតអគារដែលមានសុវត្ថិភាព និងភាពធន់ខ្ពស់។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍នៅក្នុងឧស្សាហកម្មនេះនៅលើឆាកអន្តរជាតិ អ្នកជំនាញផ្នែកការពារអគ្គីភ័យមកពី Jotun SEAP – លោក Amalan Francis និងលោកស្រី Ivis Guan បានចែករំលែកចំណេះដឹងកម្រិតសកល និងបទពិសោធន៍ជាក់ស្តែង ដើម្បីគាំទ្រដល់ការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់ឧស្សាហកម្មសំណង់លើសុវត្ថិភាពអគារ។

កម្មវិធីនេះក៏បានរំលេចផងដែរអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង Jotun Cambodia និងសមាគមស្ថាបត្យករខ្មែរ (Cambodia Architect Association) ក្នុងការជម្រុញការចែករំលែកចំណេះដឹងអំពីសុវត្ថិភាពអគ្គីភ័យនៅក្នុងវិស័យសំណង់នៅកម្ពុជា។ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញក្នុងវិស័យសំណង់ សមាគមនានា និងភាគីពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល អង្គភាពទាំងពីរមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍអគារដែលមាន សុវត្ថិភាព និងនិរន្តរភាពជាងមុនសម្រាប់ថ្ងៃអនាគត។


ខណៈពេលដែលទីក្រុងនៅកម្ពុជាបន្តការអភិវឌ្ឍយ៉ាងឆាប់រហ័ស Jotun នៅតែបន្តការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គីភ័យឱ្យបានកាន់តែខ្ពស់ តាមរយៈជំនាញបច្ចេកទេស ការចូលរួមក្នុងឧស្សាហកម្ម និងការអប់រំបណ្តុះបណ្តាលជាប្រចាំ។ តាមរយៈគំនិតផ្តួចផ្តើមនានាដូចជា Fire Protection Insight Series 2026 នេះ Jotun ចង់ដើរតួនាទីយ៉ាងសកម្មក្នុងការការពារអាយុជីវិត ទ្រព្យសម្បត្តិ និងសហគមន៍ ព្រមទាំងជួយកសាងបរិស្ថានសំណង់ដែលមានសុវត្ថិភាពជាងមុនសម្រាប់ជំនាន់ក្រោយៗទៀតនៅក្នុងប្រទេសកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា