៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ភ្នំពេញ ក្នុងរយៈពេល ៧ខេ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណជាង ១៨ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២៦។

Advertisement

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគទាំង ៣០៩ មានគម្រោងវិនិយោគចំនួន ២០៤ ក្នុងទំហំទុនវិនិយោគប្រមាណជាង ៤,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង១៣ម៉ឺនកន្លែង ត្រូវបានចុះបញ្ជីដោយ CDC ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៩, ។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ១០៥ គម្រោង។

គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆមាសទី១នេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានទី១-គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគារផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍ឧស្សាហកម្ម​ទេសចរណ៍ ទីតាំងនៅ ស្រុកដងទង់ ខេត្តកំពត ទុនវិនិយោគប្រមាណ ២១០លានដុល្លារអាម៉េរិក បង្កើតការងារ ៥១២កន្លែង។ ទី២-គម្រោងវិនិយោគបង្កើតរោងចក្រជ្រលក់ពណ៌មានទីតាំង ស្រុកទ្រាំង ខេត្តតាកែវទុនវិនិយោគប្រមាណ ៤៦លានដុល្លារអាម៉េរិកបង្កើតការងារ៣៣០កន្លែង។ ទី៣- គម្រោងវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន១.៣៤១បន្ទប់ ទីតាំង ក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាម៉េរិក បង្កើតការងារ ២.០៦០កន្លែង។ ទី៤-គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣៥០មេហ្គាវ៉ាត់ទីតាំង ខេត្តពោធិ៍សាត់ទុនវិនិយោគប្រមាណ ២២៦ លានដុល្លារអាម៉េរិកបង្កើតការងារ ៨៨កន្លែង។ ទី៤-គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ទីតាំង ខេត្តមណ្ឌលគិរីទុន វិនិ យោគប្រមាណ ២០០លានដុល្លារអាម៉េរិកហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗបង្កើតការងារ ៤២កន្លែង។ ទី៥- គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ទីតាំង ខេត្តមណ្ឌលគិរីទុនវិនិយោគប្រមាណ ១៨៦លានដុល្លារអាម៉េរិកបង្កើតការងារ ៣៩កន្លែង។ ទី៦ -គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្គាវ៉ាត់ទីតាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ទុនវិនិយោគប្រមាណ ១៣១លានដុល្លារអាម៉េរិកបង្កើតការងារ៖ ៥៣៥កន្លែង។ ទី១៧- គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព២០០មេហ្គាវ៉ាត់ទីតាំង ស្រុកសេសាន ខេត្តស្ទឹងត្រែងទុនវិនិយោគប្រមាណ ៣០០លានដុល្លារអាម៉េរិកបង្កើតការងារ ២.០៦០កន្លែង។

ចំណែកគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆមាសទី១នេះក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ ទី១-ឧស្សាហកម្មគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នូល នៅខេត្តក្រចេះទុនវិនិយោគប្រមាណ៖ ៤៥០លានដុល្លារអាម៉េរិកបង្កើតការងារ៖ ៣.៥២៨កន្លែង។ ទី២-គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រដាស និងផលិតផលពីក្រដាសទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត នៅខេត្តស្វាយរៀង ទុនវិនិយោគប្រមាណ ៥០លានដុល្លារអាម៉េរិក បង្កើតការងារ ៤១០កន្លែង។ ទី៣-គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំនិងដំឡើងរថយន្តអគ្គិសនីតំបន់សេដ្ឋកិច្ចពិសេសពោធិ៍​សាត់នៅខេត្តពោធិ៍សាត់ទុនវិនិយោគចំនួន៤៦លានដុល្លារអាម៉េរិកបង្កើតការងារ៦១១កន្លែង។ ទី៤- គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧គម្រោងនៅ រាជធានីភ្នំពេញ (២តំបន់), ខេត្តកំពង់ស្ពឺ (៣តំបន់), ខេត្តកំពត (២តំបន់)ទុនវិនិយោគប្រមាណ៖ ៨៣៧លានដុល្លារអាម៉េរិកបង្កើតការងារ៖ ៤.២០៣កន្លែង។

គួរជម្រាបថា ៖ វិស័យឧស្សាហកម្មបានទាក់ទាញគម្រោងវិនិយោគច្រើនជាងគេគឺមានទំហំទឹកប្រាក់ ២,៥៦ ប៊ីលានដុល្លារ ខណៈវិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទាញគម្រោងវិនិយោគ​ ១,៧២ ប៊ីលានដុល្លារ  វិស័យទេសចរណ៍ ៣០០លានដុល្លារ និងវិស័យកសិឧស្សាហកម្ម ១១៣លានដុល្លារ។ ចំណែកគម្រោងវិនិយោគនៅតាមបណ្តាខេត្ត រាជធានី ដែលមានភាពទាក់ទាញបានច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគ ៧០គម្រោង បន្ទាប់មកខេត្តកណ្តាល ៣៧គម្រោង ខេត្តតាកែវ ៣២គម្រោង ចំណែកខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ មាន ២៩គម្រោងស្មើគ្នា ហើយចុងក្រោយ​ គឺខេត្តស្វាយរៀង ១៣គម្រោង ៕


លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា