៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

បរទេស៖ យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ ដែលកើនឡើង ៣៤,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុង​ចំណោម​ការវិនិយោគទាំងនោះ គម្រោង​វិនិយោគ​ថ្មីៗ​មាន​ចំនួន ១ ៥៧៦ គម្រោង​ដែលទើបចុះ​អាជ្ញាប័ណ្ណ​ ជាមួយនឹង​ទុន​ចុះ​បញ្ជី​សរុប ១៤,៨៤ ពាន់​លាន​ដុល្លារ។ ចំនួនគម្រោងថ្មីៗកើនឡើង ១,៧% និង ដើមទុនចុះបញ្ជីកើនឡើង ២,១ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះមានន័យថា ទោះបីជាចំនួនគម្រោងកើនឡើងតិចតួចពិតមែន ប៉ុន្តែទំហំលុយដែលបរទេសយកមកវិនិយោគកើនឡើងរហូតដល់ ២,១ ដង។ នេះបើយោងតាមការរាយការណ៍ពី VN Economy។

Advertisement

ក្នុងចំណោមប្រទេសទាំង ៥៨ ដែលទើបទទួលបានអាជ្ញាប័ណ្ណសម្រាប់គម្រោងវិនិយោគថ្មីៗក្នុងប្រទេសវៀតណាម សិង្ហបុរី គឺជាអ្នកវិនិយោគធំជាងគេដែលមានទំហំទុន ៦,៨ ពាន់លានដុល្លារ (ស្មើនឹង ៤៥.៩% នៃទុនចុះបញ្ជីថ្មីសរុប), កូរ៉េខាងត្បូងមានទំហំ ៤,២២ ពាន់លានដុល្លារ (២៨,៤%), ចិន ១,៧៩ ពាន់លានដុល្លារ (១២,១%), ជប៉ុនមាន ៧១២,៦ លានដុល្លារ (៤,៨%), ហុងកុង ៣៩៧,៣ លានដុល្លារ (២,៧%) និងហូឡង់ ៣៨០,៣ លានដុល្លារ (២,៦%)។

អ្នកជំនាញបានប៉ាន់ប្រមាណថា ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានប្រើប្រាស់ជាក់ស្តែងមានចំនួន ៩.៧៥ ពាន់លានដុល្លារក្នុងអំឡុងពេល ៥ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ៩.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាបរិមាណទុនវិនិយោគជាក់ស្តែងខ្ពស់បំផុតសម្រាប់រយៈពេលពីខែមករាដល់ខែឧសភា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ទុនវិនិយោគប្រើប្រាស់ជាក់ស្តែងត្រូវបានបែងចែកកក្នុងផ្នែកដូចជា៖ ការផលិត និងការកែច្នៃនាំមុខគេ ៨,០៦ ពាន់លានដុល្លារស្មើនឹង ៨២,៧%, សកម្មភាពអាជីវកម្មអចលនទ្រព្យមានទំហំ ៧១៦,៥ លានដុល្លារស្មើរនឹង ៧,៣%, ការផលិត និងចែកចាយអគ្គិសនី ឧស្ម័ន ទឹកក្តៅ ចំហាយទឹក និងម៉ាស៊ីនត្រជាក់មានទំហំ ៣៥៦,៦ លានដុល្លារដែលស្មើរនឹង ៣,៧%។

ដោយឡែក ទាក់ទងនឹងការវិនិយោគរបស់វៀតណាមនៅបរទេសវិញ គម្រោងថ្មីៗចំនួន ៨៥ ទើបទទួលបានអាជ្ញាប័ណ្ណក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។ ការវិនិយោគសរុបរបស់វៀតណាមនៅបរទេសមានចំនួន ៧៦០,៨ លានដុល្លារ កើនឡើង ២,៨ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ សហគ្រាសវៀត​ណាម​កំពុង​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​ និង ​តំបន់​ចំនួន ​៣៣ ដោយឡាវគឺជាគោលដៅនាំមុខគេដែលមានទឹកប្រាក់ ១១៩,៥ លានដុល្លារ (២៥,១% នៃការវិនិយោគសរុប), កៀហ្ស៊ីស៊ីស្ថាន ១៤៩,៩ លានដុល្លារ (១៨,៩%), ចក្រភពអង់គ្លេស ៨២,៨ លានដុល្លារ (១០,៤%), កាហ្សាក់ស្ថាន ៣៦ លានដុល្លារ (៤,៥%) និងកម្ពុជា ៣២,៩ លានដុល្លារ (៤,១%)៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា