ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី ក្នុងការទាក់ទាញគម្រោង​វិនិយោគធំៗ ដូច្នេះ នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំខាងមុខ ខេត្តទាំង៤​ រួមមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង នឹងកាន់តែរីកចម្រើនខ្លាំង។

Advertisement

យោងតាមផែនការមេ​របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់​ចក្ខុវិស័យ​រយៈពេល​១៥ឆ្នាំ ធ្វើ​ឱ្យខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្ត​កែប ក្លាយ​ទៅជា​តំបន់​ប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់ ទាក់ទាញការ​វិនិយោគធំៗដែលមានប្រភពទុនទាំងក្នុង និងមកពីក្រៅប្រទេសទៅលើវិស័យទេសចរណ៍ កសិ-ឧស្សាហកម្ម កម្មន្តសាល និងថាមពល​បៃតង ខណៈបច្ចុប្បន្ន​នេះ ខេត្តទាំង៤ក៏កំពុងប្រែក្លាយទៅជា​ប៉ូល​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​បណ្ដើរៗ។​

ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​ក៏បានដាក់​ចេញនូវកម្ម​វិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសីហនុ ដោយបាន​លើកទឹក​ចិត្តពិសេស​ដល់​បណ្ដាវិនិយោគិន​នានាចូលមកកាន់ខេត្តមួយនេះ។ ជាការ​កត់សម្គាល់ ក្នុងរយៈពេលជាង​២ឆ្នាំកន្លងមកនេះ តាមរយៈកម្មវិធីពិសេសជំរុញការ​វិនិយោគ ខេត្តព្រះសីហនុ បានទាក់ទាញគម្រោងវិនិយោគជាច្រើន​ដែលធ្វើឱ្យសកម្មភាពវិនិយោគក្នុង​ខេត្តព្រះសីហនុមានភាពរស់​រវើក​ឡើង​វិញ​ ។​

លោក ​វ៉ាន់ ធី​ ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តព្រះសីហនុ បាន​បង្ហាញ​ពីសុទិដ្ឋិនិយម​ខ្ពស់​ថា ក្នុងឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ នឹងមានការ​វិនិយោគ​បន្ថែម​ ជាពិសេស​លើវិស័យឧស្សាហកម្ម ខណៈតំបន់​សេដ្ឋកិច្ចពិសេស​ថ្មីៗនៅក្នុង​ខេត្ត​មួយនេះក៏ចាប់ផ្ដើមដំណើរការ ដែលអាច​​ទាក់ទាញ​ក្រុមហ៊ុន​បរទេសមក​បន្ថែមទៀត ។

ឯកឧត្តម ​ជា កុកហុង អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គោល​នយោបាយនៃក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ ​​និងជា​ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរ​ តែងតែបំពេញ​បេសកកម្ម​ក្រៅប្រទេស​ដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិនិយោគ​នៅតំបន់ឆ្នេរ​ដល់បណ្ដាវិនិយោគិនក្រៅប្រទេស ហើយជាលទ្ធផល​ក៏ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែ​ខេត្តព្រះសីហនុ ដែល​ជា​ខេត្ត​មានសក្ដានុពលខ្ពស់ជាង​គេ​នោះទេ តែខេត្តផ្សេងទៀត ដូចជា​ កំពត និងកោះកុង​​ និងខេត្តកែប ក៏​ទទួលបានការ​ចាប់អារម្មណ៍ និង​បណ្ដាក់ទុនវិនិយោគ​ជា​បន្ត​បន្ទាប់ដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា