ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

ភ្នំពេញ ៖ ប្រជាសហគមន៍​នេសាទត្រពាំង​សង្កែ កំពុង​រីករាយជាមួយនឹងចំណូល​ប្រចាំថ្ងៃ ក្រោយ​ទទួលបានកាដូពី​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ដែលធ្វើឱ្យចំណូល​របស់ពួកគេ​កើនឡើង​ជាងមុនជាមួយនឹង​កំណើន​ភ្ញៀវទេសចរ​ ។​

លោក​ សឹម ហ៊ីម ​ប្រធាន​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​បាន​មាន​ប្រសាសន៍ថា សហគមន៍​នេសាទ​ត្រពាំង​​សង្កែ គឺ​ជា​គោលដៅអេកូទេសចរណ៍​ធម្មជាតិ​ដ៏ពេញ​និយម​មួយ ស្ថិត​នៅក្នុងភូ​មិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ ​សហគមន៍នេះ បានចាប់ផ្ដើម​​កកើត​ដំបូង​ក្នុងឆ្នាំ២០០៥ ​ក្នុង​គោល​បំណ​ង​​ដើម្បីអ​ភិរក្ស​ធនធានធម្មជាតិ ហើយក្រោ​យៗមក​ ប្រជាសហគមន៍​ក៏បាន​ចាប់​ផ្ដើម​​រៀបចំ​ជា​តំបន់ទេសចរណ៍​ដើម្បីទទួល​​ភ្ញៀវទេសចរមកលេងកម្សាន្ត ដែលអាច​​ឱ្យប្រជាសហគមន៍​ទទួល​បាន​ចំណូល​មួយ​ផ្នែកផង​ដែរ ។​

លោក​​បន្ត​ថា ដំបូង​​ឡើយ នៅ​ក្នុង​​សហគមន៍​​នេះ មានភ្ញៀវទេ​សចរ​​តិចតួច​បំផុត ដែលស្គាល់ និងទៅលេង​កម្សាន្ត ដោយសារតែ​ពេលនោះ មិនមានផ្លូវ​ មិនមាន​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហើយការរៀបចំ ក៏ទើប​តែ​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ក្រោយមកទៀត ប្រជាសហគមន៍​ក៏បានរួមគ្នា​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ ប៉ុន្តែវា​មិនអាច​បានលឿនរហ័សទេ ។ ក្រោយមកទៀត​​ ឯកឧត្តម ​​ឧប​នាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ ​ក៏បានមកទស្សនា និងមានការពេញចិត្ត​នូវការរៀបចំក្នុងសហគមន៍​ ហើយក៏បានជួយ​អភិវឌ្ឍន៍បន្ថែម ​ដូចជា ធ្វើ​​ផ្លូវថ្មី រៀបចំចំណត​រថយន្តបានត្រឹមត្រូវ និង​សាងសង់បន្ទប់ទឹក​​សម្រាប់​ភ្ញៀវទេសចរ​បាន​គ្រប់គ្រាន់​ ។​

លោក​បន្ថែមថា បន្ទាប់ពី​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជួយអភិវឌ្ឍក្នុង​សហគមន៍ ធ្វើ​ឱ្យភ្ញៀ​វទេ​សចរកាន់តែច្រើន​បានស្គា​ល់ និងបានទៅដល់​សហគមន៍​ដើម្បីទស្សនា និងកម្សាន្ត​នៅទីនោះ ដូចជា​ជិះទូក​លេង​កម្សាន្ត​ ដើរមើល​ព្រៃកោងកាង​ជាដើម ។

លោក​ថា ៖​« ​មុនពេល​ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ដែនដី បាន​ជួយអភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនោះ ក្នុងមួយស​ប្ដាហ៍​មានភ្ញៀ​វទេសចរប្រមាណតែ ៤០០​នាក់​ទៅ ៦០០នា​ក់​​ប៉ុណ្ណោះ​មកលេ​ងកម្សា​ន្ត តែក្រោយ​ពេល​ឯកឧត្ត​ម​បានមក​ជួយអភិវឌ្ឍ​ឃើញថា​ ក្នុងមួយសប្ដាហ៍​មានភ្ញៀវ​ទេសចរចន្លោះពី ១២០០នាក់ទៅ ១៦០០នាក់​មក​ដល់​ស​ហ​គមន៍​រ​ប​ស់​យើ​ង » ។​

ប្រធានសហគមន៍​រូបនេះ បានបន្ថែមទៀតថា​ នៅពេ​ល​មា​នភ្ញៀ​វ​ទេសចរ​ចូលម​ក​លេង​កម្សាន្ត​នៅក្នុងស​ហគ​មន៍​ត្រពាំង​សង្កែ​កាន់តែច្រើនឡើងៗ​បែបនេះ ធ្វើឱ្យ​ចំណូល​របស់​​ប្រជាសហគមន៍​ក៏កើនឡើង​ដែរ តាម​រយៈការ​លក់​ម្ហូបអាហារ​ជូនភ្ញៀ​វទេសចរ ការជួលទូក​ឱ្យ​ភ្ញៀវ​ទេសចរ​ជិះ​មើល​ទេសភាពតាម​ដង​ព្រែក​ និង​មាត់​សមុទ្រ​ក្នុងសហគមន៍​ និងផ្ដល់​ទីតាំងស្នាក់​នៅ​ជូនភ្ញៀវទេសចរជាដើម ។

លោក​​បានបញ្ជាក់​ប្រាប់​​បណ្ដាញ​ព័ត៌មាន​ AMS ឱ្យដឹងថា នៅពេល​អនាគតឆាប់ៗនេះ ​ជាពិសេស​នៅ​ពេល​ស្ថា​នភាព​​​សេដ្ឋ​កិច្ច​ក​ម្ពុ​ជា​ ​ក៏ដូ​ចជា​សេដ្ឋកិ​ច្ចពិ​ភ​ព​លោ​ក​​បា​ន​​​ល្អ​ប្រសើ​រ​​​ឡើងវិញ ហើយលោក​រំពឹងថា ភ្ញៀវទេសចរ​​មក​​លេង​កម្សាន្ត​នៅក្នុងសហគមន៍​ត្រពាំង​​​សង្កែ នឹង​មានចំនួន​កាន់​តែច្រើន​ ហើយប្រ​ជា​ស​ហគ​ម​ន៍​ក៏​នឹ​ង​ទ​ទួ​ល​បា​ន​​ចំ​ណូល​​កាន់តែខ្ពស់ ស្របពេល​ហេដ្ឋា​រច​នា​ស​ម្ព័ន្ធ​​​ដែល​ជាជំនួយរ​បស់​​​​ឯកឧត្តម​​ឧបនាយ​ករដ្ឋមន្ត្រី សាយ សំអាល់ បាន​សាងសង់រួច​រាល់ជាបន្តបន្ទាប់ និង​កំពុង​ប្រើប្រាស់​ជា​ប្រយោជន៍ ។

សូមជម្រាបថា ឯកឧត្តម​ សាយ សំអាល់ ឧបនាយករ​ដ្ឋម​ន្ត្រី ​និ​ង​ជា​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បា​ន​ចាត់​ទុ​ក​​ស​ហ​គម​ន៍ត្រពាំង​សង្កែជា «ម៉ូឌែល ឬគំរូជោគជ័យ» មួយ​នៃការគ្រប់គ្រ​ងធ​នធា​ន​ធម្មជាតិ ដែ​ល​អាចយ​កទៅ​អនុ​វត្ត​នៅ​តា​ម​តំប​ន់​ឆ្នេ​រ ឬ​តំបន់ការពារ​ផ្សេ​ង​ៗ​ទៀ​ត​ក្នុង​ប្រទេស​ក​ម្ពុជា។

ជានិច្ច​ជាកាល ឯកឧត្តម​ តែងតែបញ្ជាក់ថា «បរិស្ថាន និងការអភិវឌ្ឍ ត្រូវដើរ​ទន្ទឹមគ្នា​» ​ហើយ​សហគម​ន៍​ត្រពាំងសង្កែ គឺជាភស្តុតាង​​ជាក់ស្តែ​ង​ដែ​លប​ង្ហា​ញថា ការថែរក្សាធ​ម្មជា​តិពិ​ត​ជាបាននាំមកនូវផ​លប្រយោ​ជ​ន៍សេ​ដ្ឋ​កិច្ចពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា