ឥណ្ឌា​ បង្ហាញភាពជឿជាក់អាច​នាំមុខ​ជប៉ុន និងក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៤ ​របស់​ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា​ បង្ហាញភាពជឿជាក់អាច​នាំមុខ​ជប៉ុន និងក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៤ ​របស់​ពិភពលោក

ឥណ្ឌា​ បង្ហាញភាពជឿជាក់អាច​នាំមុខ​ជប៉ុន និងក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៤ ​របស់​ពិភពលោក

បរទេស ៖ ថ្នាក់ដឹកនាំសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ឥណ្ឌា​ បានបង្ហាញពីភាពជឿជាក់របស់ខ្លួនដែលអាច​នាំមុខ​ប្រទេសជប៉ុន និង​ក្លាយ​ជា​ប្រទេសដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៤ ​របស់​ពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​បើយោងតាមសេចក្ដីរាយការណ៍ពី DW ។

Advertisement

ផ្អែកលើការ​ពិនិត្យ​ចរន្តសេដ្ឋកិច្ច​ចុង​ឆ្នាំ​របស់​រដ្ឋាភិបាល​ឥណ្ឌាកាលពិពេលថ្មីៗនេះបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា បានឈានដល់ប្រមាណ ៤,១៨ ទ្រីលានដុល្លារនៅឆ្នាំនេះ ហើយត្រូវបានព្យាករណ៍ថា នឹងអាចឈានដល់ ៧,៣ ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ។

តាមរយៈ​និន្នាការ​ និងចរន្តសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ឥណ្ឌា​ ទំនងជាស្ថិតនៅ​​ក្រោយ​តែ​សហរដ្ឋ​អាមេរិក និង​ចិនប៉ុណ្នោះ ហើយអាចនឹងនាំមុខ​អាល្លឺម៉ង់ ក្នុងការ​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ ៣ ​របស់​ពិភពលោក​ក្នុង​រយៈពេល​៣ឆ្នាំ​ខាង​មុខ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងដែរថា ឥណ្ឌា បានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ៥ របស់ពិភពលោកនៅឆ្នាំ២០២២ ហើយអាចដណ្តើមយកតំណែងលេខ ៤ ពីជប៉ុននៅឆ្នាំក្រោយនេះ។

ទន្ទឹមនឹងនេះ GDP ពិតប្រាកដរបស់ឥណ្ឌាបានកើនឡើង ៨,២% នៅក្នុងត្រីមាសទី២ កើនឡើងពី ៧,៨% ក្នុងត្រីមាសទី១ ។ មិនត្រឹមតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចក៏ត្រូវបានជំរុញដោយការ​នាំ​ចេញ​​ផង​ដែរ​ ជាពិសេសការនាំចេញទំនិញបានកើនឡើងដល់ ៣៨,១៣ ពាន់លានដុល្លារក្នុងខែវិច្ឆិកា កើនឡើងពី ៣៦,៤៣ ពាន់លានដុល្លារក្នុងខែមករា។​​ កំណើនសេដ្ឋកិច្ចឥណ្ឌក៏ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុកជាចម្បង ដោយសារកំណើននៃការប្រើប្រាស់ឯកជនកើនឡើងខ្លាំង បើទោះបីជាពាណិជ្ជកម្មពិភពលោកមានភាពតានតឹង និងគោលនយោបាយមិនច្បាស់លាស់ក៏ដោយ។ ទោះជាយ៉ាងណាក្តី បើគិតពីលក្ខខណ្ឌនៃប្រាក់ចំណូល ឥណ្ឌា នៅមានគម្លាតធំបើប្រៀបធៀបជាមួយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

យោងតាមទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា GDP សម្រាប់មនុស្សម្នាក់របស់ឥណ្ឌាមានចំនួន ២ ៦៩៤ ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២៤ ពោល គឺទាបជាង ១២ ដង ឬ ៣២ ៤៨៧ ដុល្លាររបស់ជប៉ុន និងទាបជាង ២០ ដង ឬ ៥៦ ១០៣ ដុល្លាររបស់អាល្លឺម៉ង់។ យ៉ាងណាក្ដី ថ្វីត្បិតឥណ្ឌាមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោក ប៉ុន្តែតួលេខរបស់រដ្ឋាភិបាលបង្ហាញថា ជាង ១ ភាគ ៤ នៃប្រជាជនសរុប ១,៤ ពាន់លាននាក់មានអាយុចន្លោះពី ១០ ទៅ ២៦ ឆ្នាំ។ លើសពីនេះ ការបង្កើតការងារដែលមានប្រាក់ខែគ្រប់គ្រាន់សម្រាប់និស្សិតបញ្ចប់ការសិក្សារាប់លាននាក់គឺជាឧបសគ្គនាពេលអនាគត។ ក្នុងនាមជាប្រទេសមួយដែលសម្បូរធនធានក្មេងៗ ឥណ្ឌា អាចបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើតការងារប្រកបដោយគុណភាព និងផលិតភាព ដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ បញ្ហាមួយទៀតនោះគឺ ប្រាក់រូពី បានធ្លាក់ដល់កម្រិតទាបបំផុតប្រហែល ៥% ធៀបនឹងប្រាក់ដុល្លារ ចំពេលមានសម្ពាធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន និងការដាក់ពន្ធខ្ពស់លើទំនិញឥណ្ឌាចូលទឹកដីអាម៉េរិក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា