ឥណ្ឌា និងវៀតណាម រួមគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា និងវៀតណាម រួមគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០

ឥណ្ឌា និងវៀតណាម រួមគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០

បរទេស៖ ឥណ្ឌា និងវៀតណា បានប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ នេះបើយោងតាមការរាយការណ៍ពី Times of India។ការប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក To Lam នៅក្នុងប្រទេសឥណ្ឌាដែលមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខេឧសភា ឆ្នាំ២០២៦កន្លងទៅនេះ។

Advertisement

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានរដ្ឋរបស់វៀតណាម លោក To Lam បានព្រមព្រៀងគ្នាក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ការពារជាតិ និងបច្ចេកវិទ្យា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបានលើកឡើងថា ការជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះចក្ខុវិស័យចែករំលែក ការបញ្ចូលគ្នាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការសំខាន់ៗទៅលើវិស័យមួយចំនួនទៀត ដែលជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេស ការកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០​ ជាពិសេស កិច្ចព្រមព្រៀងពង្រីករំហូរវិនិយោគលើវិស័យអាទិភាព ដូចជា បច្ចេកវិទ្យាកម្រិតខ្ពស់ ថាមពលកកើតឡើងវិញ ភស្តុភារ យានយន្តអគ្គិសនី និងសេវាកម្មឌីជីថល ខណៈបច្ចុប្បន្ននេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានទំហំត្រឹម ១៦ ពាន់លានដុល្លារប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លេខាធិកាក្រសួងការបរទេសឥណ្ឌា លោក P Kumaran បានបញ្ជាក់ឡើងវិញអំពីការកំណត់គោលដៅពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការពង្រីកទីផ្សាររួមគ្នាទៅវិញទៅមកឲ្យកាន់តែទូលំទូលាយជាងមុន ជាពិសេសទំនិញកសិកម្ម ដូចជា ទំពាំងបាយជូរបស់ឥណ្ឌា និងធុរេនរបស់វៀតណាមជាដើម។ ជាមួយគ្នានវ ប្រទេសទាំងពីរក៏បានពិភាក្សាលើភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើពិពិធកម្មផងដែរ ដោយវៀតណាមត្រៀមខ្លួនពង្រីកការនាំចូលពីឥណ្ឌា ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីផលិតកម្មក្នុងស្រុក និងការនាំចេញរបស់ខ្លួន។ លើសពីនេះ វៀតណាម និងឥណ្ឌា បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល ជាពិសេសតាមរយៈការអនុញ្ញាតឱ្យ MSMEs ពង្រីកប្រតិបត្តិការរបស់ពួកគេបន្ថែមនៅលើវេទិកាពាណិជ្ជកម្មអនឡាញ ឬ E-commerce។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានពិភាក្សាគ្នាលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈបែបឌីជីថល, បញ្ញាសិប្បនិម្មិត (AI), 6G, និងរ៉ែសំខាន់ៗ។ ទន្ទឹមនឹងនេះ ធនាគារជាតិឥណ្ឌា និងធនាគារជាតិវៀតណាម បានបង្ហាញពីបំណងជំរុញឲ្យមានការបង្កើតថ្មីៗសម្រាប់ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាឱ្យមានការបង់ប្រាក់ឌីជីថលឆ្លងព្រំដែនតាមរយៈ QR ផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា