ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

​បរទេស​៖​ ​ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​រ៉យទ័រ​។

Advertisement

​កាលពី​សប្តាហ៍​មុន​ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​លោក​ ​Prabowo​ ​Subianto​ ​បាន​ចូលរួម​ក្នុង​ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ប្រេង​ម៉ាស៊ូត​ជីវៈ​ ​B​50​ ​នៅក្នុង​ខេត្ត​ជ្វា​ខាងលិច​។​

​ប្រធានាធិបតី​រូប​នេះ​ ​រំពឹង​ថា​ ​តាមរយៈ​កម្មវិធី​ប្រេង​ម៉ាស៊ូត​ជីវៈ​នេះ​ ​ឥណ្ឌូណេស៊ី​អាចនឹង​កាត់បន្ថយ​ការ​ភាយ​ចេញ​នូវ​ឧស្ម័ន​កាបូន​ឌី​អុកស៊ីដ ​(​CO​2​) ​បាន​ប្រមាណ​ ​៤៤​ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ និង​ក្លាយជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល​ប្រេង​ម៉ាស៊ូត​ពី​បរទេស​។​

​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ឥណ្ឌូនេស៊ី ​លោក​ ​Bahlil​ ​Lahadalia​ ​បញ្ជាក់​ដែរ​ថា​ ​ឥណ្ឌូណេស៊ី​ដាក់​បទបញ្ជា​ដំឡើង​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ដែល​ផលិត​ចេញពី​ប្រេង​ដូង​ពី​ ​៤០​ ​ភាគរយ​ទៅ​ ​៥០​ ​ភាគរយ ​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ប្រេង​ដូង​ឆៅ​កើនឡើង​ចន្លោះ​ពី​ ​១៦,៣​ ​លាន​តោន​ទៅ​ ​១៧​ ​លាន​តោន​។

​លោក​ប្រធានាធិបតី​ ​Prabowo​ ​ថ្លែង​ថា​ ​ឥណ្ឌូនេស៊ី​កំពុង​នាំមុខ​គេ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​ជា​សកល ​ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​។ ​លោក​ក៏​ធ្លាប់​ជំរុញឱ្យ​មាន​ការ​អនុវត្ត​បទបញ្ជា​ ​B​100​ ​(​ម៉ាស៊ូត​ជីវៈ​ផ្ទុក​ប្រេង​ដូង​ ​១០០​%​) ​ប៉ុន្តែ​បណ្តា​រដ្ឋមន្ត្រី​ផ្តល់​យោបល់​ថា​ ​កម្រិត​ល្បាយ​ប្រេង​ដូង​ ​៥០​ ​ភាគរយ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​លុបបំបាត់​ការ​នាំចូល​ពី​បរទេស​ហើយ​។​

​យ៉ាងណាមិញ​ លោក​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ឆ្ពោះ​ទៅរក​ការ​លាយ​ក្នុង​កម្រិត​ ​៦០​ ​ភាគរយ​។ ​ទន្ទឹមនឹង​នេះ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាប់ផ្ដើម​ការ​ស្រាវជ្រាវ​លើ​ការ​លាយ​ល្បាយ​ក្នុង​កម្រិត​ ​៦០​ ​ភាគរយ​ហើយ​។

​ទិន្នន័យ​ពី​ក្រសួង​ថាមពល​របស់​ឥណ្ឌូណេស៊ី​ ​បង្ហាញ​ថា​ ​ការ​ដំឡើង​កម្រិត​ល្បាយ​ ​៥០​ ​ភាគរយ​ត្រូវបាន​រំពឹង​ថា​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការ​នាំចូល​ ​១៧០​ ​ទ្រីលាន​រូពៀ ​(​ប្រហែល​ ​៩,៤១​ ​ពាន់​លាន​ដុល្លារ​) ​ក្នុង​ឆ្នាំ​ ​២០២៦​ ​បើ​ប្រៀបធៀប​ទៅនឹង​ការ​សន្សំ​សំចៃ​ប្រមាណ​ ​១៣៣​ ​ទ្រី​លាន​រូពៀ ​ប្រហែល​ (​៧,៣៥​ ​ពាន់​លាន​ដុល្លារ​) ​ក្នុង​ឆ្នាំ​ ​២០២៥​។​

​បន្ទាប់ពី​ឥណ្ឌូណេស៊ី​ចាប់ផ្តើម​កម្មវិធី​ជីវឥន្ធនៈ​ ​B​50​ ​របស់​ខ្លួន​កាលពី​សប្តាហ៍​មុន ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​នេះ​កំពុង​រង់ចាំ​ការ​បែងចែក​កូតា​ជីវឥន្ធនៈ​ថ្មី​ពី​រដ្ឋាភិបាល​ ​និង​ត្រូវ​ប្រើប្រាស់​ស្តុក​ប្រេង​ ​B​40​ ​ដែល​នៅ​សេសសល់​ឱ្យ​អស់​សិន​។​

​បច្ចុប្បន្ន​នេះ​ ​ឥណ្ឌូណេស៊ី​បាន​ប្រើប្រាស់​ជីវឥន្ធនៈ​ប្រភេទ​ ​B​40​ ​(​លាយ​ប្រេង​ដូង​ឆៅ​ ​៤០​ ​ភាគរយ​) ​ចំនួន​ ​១៥,៦៤​ ​លាន​គីឡូលីត្រ ​ដែល​កើនឡើង​ ​៤,៦៨​ ​ភាគរយ​ ​ឬ​ ​១៤,៩៤​ ​លាន​គីឡូឡី​ត្រ​ពី​ឆ្នាំ​ ​២០២៥​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា