ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា នេះបើយោងតាមសេចក្ដីរាយការណ៍ពី Jakarta Globe ។

Advertisement

កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានឡើងយន្តហោះឆ្ពោះទៅកាន់​ប្រទេស​រុស្ស៊ីជាលើកទី ៣ ខណៈដែល​សង្រ្គាម​នៅមជ្ឈិមបូព៌ាបន្តគំរាមកំហែងថាមពលពិភពលោក។

លេខាធិការខុទ្ទកាល័យ​របស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Teddy Indra Wijaya បានលើកឡើងថា មេដឹកនាំទាំងពីរអាចនឹងពិភាក្សាអំពីបញ្ហាយុទ្ធសាស្រ្ត ភូមិសាស្ត្រនយោបាយ និងសន្តិសុខថាមពល។ ឥណ្ឌូនេស៊ីនឹងបន្តធ្វើការជាមួយរដ្ឋាភិបាលរុស្ស៊ី ដែលធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស រួមមាន ទាំងការស្វែងរកប្រភពផ្គត់ផ្គង់ប្រេងផងដែរ។ នៅលើប្រធានបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ​ឥណ្ឌូនេស៊ី​ នឹង​បង្ហាញ​ជំហរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​កិច្ចការពារ​ស្ថិរភាព និង​សន្តិភាព​ពិភពលោក​។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិសុខថាមពលជាតិ កិច្ចប្រជុំនេះនឹងបើកឱកាសថ្មីសម្រាប់ការចែកចាយ និងការផ្គត់ផ្គង់ថាមពលកាន់តែប្រសើរឡើង ខណៈដែលការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព គឺជាអាទិភាពសំខាន់នៅក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។ ដូច្នោះហើយ ជំនួបរវាងលោក Prabowo និងលោក Putin អាចមានឥទ្ធិពលលើយុទ្ធសាស្ត្រថាមពល និងសេដ្ឋកិច្ចនាពេលអនាគតរបស់ឥណ្ឌូនេស៊ី។

រដ្ឋមន្ត្រីថាមពលលោក Bahlil Lahadalia បានបង្ហាញពីចំណាប់អារម្មណ៍របស់ឥណ្ឌូនេស៊ីក្នុងការទិញប្រេងពីរុស្ស៊ី ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​ទី​បី​របស់​ពិភពលោក​បន្ទាប់​ពី​អាមេរិក និង​អារ៉ាប៊ីសាអូឌីត។ កាលពីចុងខែមីនា កន្លងទៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Sergei Tolchenov បានបង្ហើបថា រុស្ស៊ីបើកចំហចំពោះកិច្ចព្រមព្រៀងប្រេងបែបនេះ។ យ៉ាង​ណា​មិញ គេកំពុងរង់ចាំមើលថា តើទីក្រុង​ម៉ូស្គូនឹង​លក់ប្រេងក្នុងតម្លៃបែបណា ឬ ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ដល់​ទីក្រុង​ហ្សាការតា​ ដែឬ​អត់?​

សុមបញ្ជាក់ថា​ ចាប់តាំងពីច្រកសមុទ្រ Hormuz ត្រូវបានបិទកាលពីចុងខែកុម្ភៈ នាវាដឹកប្រេងចំនួន ២ របស់ឥណ្ឌូណេស៊ី មិនអាចចេញពីផ្លូវទឹកដ៏តូចចង្អៀតនោះទេ។ ការបិទច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងប៉ះពាល់សេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក និងអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីតំបន់មជ្ឈិមបូព៌ា ដោយពួកគេកំពុងជួបផលលំបាកកាន់តែខ្លាំងឡើងក្នុងការធានាដល់ការផ្គត់ផ្គង់សម្រាប់បំពេញតម្រូវការ។ បន្ថែមពីនេះ ភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃឥតឈប់ឈរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា