Influencer ដែលជាបុគ្គលល្បីៗ និងជាអ្នកបង្កើតមាតិកា កម្ពុជា-ចិន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Influencer ដែលជាបុគ្គលល្បីៗ និងជាអ្នកបង្កើតមាតិកា កម្ពុជា-ចិន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

Influencer ដែលជាបុគ្គលល្បីៗ និងជាអ្នកបង្កើតមាតិកា កម្ពុជា-ចិន ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) និងបុគ្គលល្បីៗ(KOLs) របស់កម្ពុជា-ចិន ១៦រូប ដែលមានអ្នកគាំទ្រសរុបជាង ១០លាននាក់ បានសហការចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសក្នុងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង( Green Season) ជូនដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាពេលថ្មីៗនេះបានអនុញ្ញាតជូនអ្នកឧកញ៉ា លីម ហ៊ួរនីតូ ​និងលោក លី ជិន( Li Zhen ) សហប្រធានសមាគមយុវជនឌីជីថល កម្ពុជា-ចិន ព្រមទាំង KOLs ល្បីៗរបស់ប្រទេសកម្ពុជា និងប្រទេសចិន ចំនួន ១៦រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំមុននឹងក្រុម KO​L​s កម្ពុជា -ចិន ទៅចូលរួមកម្មវិធី Z Generation Lancang- Mekong Short Video XIU Event ដើម្បីផ្សព្វ​ផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិននៅខេត្តយូណាន និងពិភពលោកទាំងមូល​។

ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម ដែលបានចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតងទៅដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ KOLs និង Influencers កម្ពុជា ចិន ដែលបានជួយ និងបន្តជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយតាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ ជាពិសេស ការចូលរួមសហការផ្សព្វផ្សាយអំពីកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលជាជម្រើសការស្នាក់នៅ និងការកម្សាន្តដ៏សំបូរបែប ម្ហូបអាហារដ៏មានឱជារស ជួយជំរុញឱ្យទេសចរអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគាំទ្រលើគម្រោងនៃការរៀបចំឱ្យមានព្រឹត្តិការណ៍ KOLs កម្ពុជា -ចិន របស់សមាគម ដែលគ្រោងនឹងរៀបចំនៅអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៥ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

ដោយឡែក ក្នុងស្មារតីបុរេសកម្ម, សកម្ម, និងអន្តរសកម្ម, មហាគ្រួសារវិស័យទេសចរណ៍ រួបរួមសាមគ្គីគ្នា ក្រោមទិសស្លោក៖ «ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា» និងក្រោមក្របខណ្ឌសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទី៣ (កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន), នាព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការដាក់ចេញវិធានការគន្លឹះដើម្បីជំរុញសន្ទុះវិស័យទេសចរណ៍ ព្រមទាំងធានានិរន្តភាព និងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក លោកស្រី ប្រធាន និងតំណាងសមាគមទេស​ចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនដឹកជញ្ជូន, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ, ព្រមទាំងមានការចូលរួមតាមប្រព័ន្ធ Zoom ពីសំណាក់លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សរុបចំនួន ៦០រូប៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា