អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

បរទេស៖ អ៊ីរ៉ង់​​ បានវាយប្រហារលើតំបន់ឧស្សាហកម្មពិសេស Fujairah ដែលជាកំពង់ផែស្តុកប្រេងដ៏សំខាន់​ និងធំមួយរបស់អារ៉ាប់រួម ព្រមទាំងវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃផងដែរ ខណៈដែលការកំណត់គោលដៅវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រកំពុងបន្ត នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

Advertisement

កាលពីថ្ងៃចន្ទ​ សប្ដាហ៍នេះ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងបង្កជាអគ្គីភ័យឆាបឆេះនៅក្បែរទីតាំងហោះហើរ។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃចន្ទ គឺជាព្រឹត្តិការណ៍លើកទី ៣ កើតឡើងនៅជិតព្រលានយន្តហោះឌូបៃ ដែលជាកន្លែងដ៏មមាញឹកបំផុតសម្រាប់អ្នកដំណើរអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ បានវាយប្រហារលើតំបន់ឧស្សាហកម្ម Fujairah ដែលជាកំពង់ផែ និងជាកន្លែងស្តុកប្រេងដ៏ធំបំផុតមួយទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ក្រសួងការពារជាតិរបស់អារ៉ាប់រួម បានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប់រួមបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន ៦ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២១ គ្រឿងកាលពីថ្ងៃចន្ទ​​ សប្ដាហ៍នេះ។ សូមជម្រាបថា ចាប់តាំងពីមានសង្រ្គាមមក អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាង ១ ៩០០ គ្រឿងមកលើអារ៉ាប់រួម។ កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើកបានបុកធុងផ្ទុកប្រេង និងវាយប្រហារកន្លែងស្តុកប្រេងបន្ថែមទៀតនៅ Fujairah កាលពីថ្ងៃចន្ទ ដែលធ្វើឲ្យវិស័យថាមពលរបស់អារ៉ាប់រួមរងការវាយប្រហារជាបន្តបន្ទាប់។ ក្រោយការវាយប្រហារនៅ Fujairah សកម្មភាព​ដឹក​ប្រេង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ និងត្រូវការ​វាយ​តម្លៃ​ពីការ​ខូច​ខាត​។ Fujairah ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតរបស់អារ៉ាប់រួម និងនៅជិតឈូងសមុទ្រពែរ្ស ជាប់ជាមួយនឹងប្រទេសអូម៉ង់។ កំពង់ផែនេះបានដើរតួនាទីសំខាន់ក្នុងការធានាដល់ការផ្គត់ផ្គង់នៅទូទាំងពិភពលោក ខណៈដែលច្រកសមុទ្រ Hormuz ត្រូវបានបិទដោយអ៊ីរ៉ង់។

លោក Matt Stanley អ្នកវិភាគទីផ្សារប្រេងរបស់ក្រុមហ៊ុន Kpler បានលើកឡើងថា កំពង់ផែនេះបានជំនួសឱ្យដំណើរការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយក្រុមហ៊ុនប្រេងរបស់រដ្ឋ UAE Adnoc ក៏មានកន្លែងស្តុកប្រេងឆៅនៅទីនោះដែរ។ យ៉ាងណាមិញ អ៊ីរ៉ង់ ​បាន​វាយប្រហារកន្លែងស្តុក​​ប្រេង​ដ៏សំខាន់នៅ Fujairah ដែលធ្វើឱ្យខូចខាត់ហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសបង្អាក់​លំហូរ​ថាមពលប្រេងនៅលើពិភពលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា