ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

បរទេស ៖ បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែតម្រូវការកើនឡើងខ្ពស់ និងធ្លាក់ចុះការការផ្គត់ផ្គង់បន្ទាប់ពីរដ្ឋាភិបាលចិនបានរឹតបន្តឹងលើការនាំចេញពីប្រទេសរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសជប៉ុន។

តាមសេចក្ដីរាយការណ៍ពី Global Times បានឱ្យដឹងថា កាលពីថ្ងៃពុធ កន្លងទៅនេះ សារព័ត៌មាន Nikkei បានដកស្រង់ទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុនបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ការនាំចូលរ៉ែកម្រ Dysprosium ពីប្រទេសចិនបានធ្លាក់ចុះ ៨២ ភាគរយ និងការនាំចូលរ៉ែ Yttrium ធ្លាក់ចុះ ៧៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មុនពេលចិនចេញវិធានការរឹតបន្តឹងការនាំចេញ។​ ជប៉ុនមិនបានទទួលការនាំចូលរ៉ែ Dysprosium ពីប្រទេសចិនទាល់តែសោះនៅក្នុងខែមករា កុម្ភៈ ឧសភា និងមិថុនា។ ការធ្លាក់ចុះយ៉ាងគំហុកបែបនេះជះឥទ្ធិពលដល់ក្រុមហ៊ុនជប៉ុនដោយផ្ទាល់។ នេះបញ្ជាក់ថា ជប៉ុនកំពុងជួបផលលំបាកជាបន្តបន្ទាប់ដោយសារការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រពីចិន បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនជប៉ុនក្នុងការស្វែងរកប្រភពផ្សេងៗគ្នាក៏ដោយ។ រ៉ែ Dysprosium គឺជាវត្ថុធាតុដើមដ៏សំខាន់នៅក្នុងដំណើរការផលិតឈីបពាក់កណ្តាលសម្រេច (Semiconductor) និងមេដែកសម្រាប់ម៉ូទ័ររថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់។

អ្នកជំនាញឧស្សាហកម្មចិនបានលើកឡើងថា កង្វះខាតនៃការផ្គត់ផ្គង់របស់ជប៉ុនមិនមែនគ្រាន់តែជាលទ្ធផលនៃការប៉ះទង្គិចពីខាងក្រៅនោះទេ ប៉ុន្តែវាគឺជាផលវិបាកដែលជប៉ុនធ្លាប់តែពឹងផ្អែកលើរ៉ែកម្ររបស់ចិនក្នុងរយៈពេលយូរ ប៉ុន្តែបែរជាព្យាយាមកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានស្រាប់ដោយបង្ខំទៅវិញ។ សម្ពាធលើក្រុមហ៊ុនជប៉ុនមិនត្រឹមតែបង្ហាញពីការត្រៀមលក្ខណៈមិនបានល្អរបស់ពួកគេនៅក្នុងវិស័យរ៉ែយុទ្ធសាស្ត្រសំខាន់ៗប៉ុណ្ណោះទេ តែតែក៏បង្ហាញដែរថា ចិនមានឥទ្ធិពលខ្លាំងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាសកល ហើយការរកប្រភពផ្គត់ផ្គង់ជំនួសក្នុងរយៈពេលខ្លីគឺជារឿងពិបាក។

កន្លងមក ជប៉ុនពឹងផ្អែកលើរ៉ែចិនជាង ៨០ ភាគរយរួចទៅហើយសម្រាប់រ៉ែកម្រប្រភេទធ្ងន់ៗ ខណៈដែលតម្រូវការសរុបបច្ចុប្បន្នត្រូវបានបំពេញត្រឹមតែប្រហែលពាក់កណ្តាលប៉ុណ្ណោះ។ រ៉ែកម្រប្រភេទធ្ងន់ៗដែលពិបាករកជាងគេរួមមាន Neodymium Samarium Gadolinium Yttrium និង Dysprosium។

ក្រុមហ៊ុន Argus បានប៉ាន់ប្រមាណថា ទោះបីជប៉ុនស្វែងរកប្រភពជំនួសចិនមកពីអាម៉េរិក អូស្ត្រាលី វៀតណាម និងបណ្តាប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែនៅតែមិនទាន់អាចបង្កើតប្រព័ន្ធផ្គត់ផ្គង់ដែលមានស្ថិរភាពគ្រប់គ្រាន់នៅឡើយ។ ភាពលេចធ្លោរបស់ចិនក្នុងវិស័យរ៉ែកម្រមិនមែនគ្រាន់តែជីកយករ៉ែប៉ុណ្ណោះទេ ប៉ុន្តែក៏មានបច្ចេកវិទ្យាបំបែក និងចម្រាញ់រ៉ែដែលជាចំណុចស្នូលសំខាន់ផងដែរ។ ចិនមានអត្ថប្រយោជន៍ខ្លាំងដោយសារតម្លៃថាមពលទាប ទីផ្សារក្នុងស្រុកធំធេង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដ៏ពេញលេញ។ ប្រសិនបើប្រទេសដទៃព្យាយាមសាងសង់កន្លែងកែច្នៃរ៉ែផ្ទាល់ខ្លួន ក៏នឹងត្រូវប្រឈមមុខទៅនឹងថ្លៃដើមខ្ពស់ ហើយពិបាកក្នុងការប្រកួតប្រជែងជាមួយខ្សែច្រវាក់ឧស្សាហកម្មដ៏ចាស់ទុំរបស់ចិនដែរ។

គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសហាមឃាត់ការនាំចេញទំនិញ ឬ វត្ថុធាតុដើមដែលប្រើប្រាស់បានពីរមុខងារ (ទាំងស៊ីវិល និងយោធា) ទៅកាន់ប្រទេសជប៉ុន និងដាក់ចេញនូវប្រព័ន្ធអាជ្ញាប័ណ្ណដើម្បីគ្រប់គ្រងការនាំចេញរ៉ែកម្រ ដោយហេតុផលការពារសន្តិសុខជាតិ និងអនុវត្តតាមភារកិច្ចអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា