កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

​ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​។

Advertisement

​លោក​ ​ថឹង​ ​បូរិន ​ប្រធាន​មន្ទីរ​កសិកម្ម ​ខេត្ត​កែប ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​ជា​មធ្យម ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​អាច​ប្រមូល​ផល​ក្តាម​សេះ​បាន​ពី​ ​៦០០​ ​ទៅ​ ​៧០០​ តោន​ក្នុង​មួយ​ឆ្នាំ​។

​លោក​បញ្ជាក់​ថា​ ​ការ​នេសាទ​ក្តាម​សេះ​នៅ​ខេត្ត​កែប ​ភាគ​ច្រើន​ធ្វើឡើង​តាមរយៈ​ការ​ប្រើប្រាស់​លប ​និង​មង​។ ​ចំពោះ​តម្លៃ​នៅលើ​ទីផ្សារ​ ក្តាម​សេះ​លេខ​១​ ​មាន​តម្លៃ​ចាប់ពី​ ​៥៥,០០០​ ​ទៅ​ ​៨០,០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​អាស្រ័យ​លើ​គុណភាព​ ​និង​តម្រូវការ​ទីផ្សារ ​ខណៈ​ក្តាម​សេះ​លេខ​២​ ​មាន​តម្លៃ​ចាប់ពី​ ​៣០,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ​។

​រដ្ឋបាល​ខេត្ត​កែប ​បាន​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ជា​ផ្លូវការ ​ដើម្បី​លើកកម្ពស់​តម្លៃ​ទីផ្សារ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

​លោក​ ​ថឹង​ ​បូរិន ​យល់ឃើញ​ថា​ ​គម្រោង​ចុះបញ្ជី​ម៉ាក​សញ្ញា​ ​«​ក្តាម​សេះ​ខេត្ត​កែប​» ​នឹង​បង្កើន​តម្លៃ​បន្ថែម​ដល់​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ ​និង​អាជីវករ​ទទួលបាន​តម្លៃ​ល្អ​ និង​មាន​ស្ថិរភាព​។​

​លើស​ពី​នេះ​ វា​ក៏​ជា​ការ​ផ្តល់​តម្លៃ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​មន្ត្រី​ ​និង​សហគមន៍​នេសាទ​ ​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ ​ព្រមទាំង​លើកកម្ពស់​កិត្យានុភាព​ភូមិសាស្ត្រ​ផលិតកម្ម​របស់​ខេត្ត​ផងដែរ​។ ​ទោះជា​យ៉ាងណា​ ​គម្រោង​ចុះបញ្ជី​នេះ​ ​មិន​ទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ​។

​ឯកឧត្តម​ ​កឹម ​សុខុន ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​បាន​លើកឡើង​កាលពី​ថ្ងៃចន្ទ ​ដើម​សប្តាហ៍​នេះ​ថា​ ​ការ​បង្កើត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ ​និង​ម៉ាក​សមូហភាព​ ​បាន​ផ្តល់​ផល​វិជ្ជមាន​យ៉ាង​ច្រើន​ដល់​សេដ្ឋកិច្ច​។​

​ទោះជា​យ៉ាងណា​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ដើម្បី​ធានា​បាន​នូវ​ជោគជ័យ​យូរអង្វែង​ ​ចាំបាច់​ត្រូវ​មាន​ការ​គ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​លើ​គុណភាព​ ​និង​ស្តង់ដារ​ផលិតផល​ ​ឱ្យ​ស្រប​តាម​សៀវភៅ​បន្ទុក​ ​និង​លក្ខន្តិកៈ​ដែល​បាន​កំណត់​៕

អត្ថបទ៖ ទួន សុផល

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា