យល់ដឹងពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យល់ដឹងពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

យល់ដឹងពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ភ្នំពេញ ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀត ដែលមានលក្ខណៈញែកដាច់ ដែលជាឈ្មោះ ឬតំណាងឱ្យ​ប្រភព​ដើម​នៃតំបន់​ភូមិសាស្ត្រមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬ រូបភាពនោះ​​សម្រាប់កំណត់អត្តសញ្ញាណទំនិញ​មានប្រភពក្នុងភូមិសាស្ត្រនោះដែល​បាន​ផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ​ ឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្ត្រនោះ។

ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឲ្យប្រើកាលពីដើមឆ្នាំ២០១៤ ដែលមានគោលបំណងការពារ​ផលិតផល​​ដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណេះដឺង ចំណេះធ្វើតាមបែបប្រពៃណី និងរួមចំណែក​កាត់​បន្ថយភាពក្រីក្រ។ ច្បាប់នេះបានចែងក្នុងមាត្រា៥ ថាក្រសួងពាណិជ្ចកម្មជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង កាន់កាប់ និងចុះបញ្ជីម៉ាកសម្គាល់​ភូមិ​សាស្ត្រ​ទំ​និញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមផលិតករ ប្រតិបត្តិករ ស្ថាប័ន និង/ឬបុគ្គលពាក់ព័ន្ធ ដែលមានបំណងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាត្រូវរៀបចំ​បង្កើតជាសមាគមសម្គាល់​ភូមិសាស្ត្រទំនិញដោយផ្អែកលើតំបន់ភូមិសាស្ត្រ និងមុខទំនិញមួយ ហើយត្រូវមានលក្ខន្តិកៈដើម្បីគ្រប់គ្រង និងចាត់ចែងការងាររបស់ខ្លួនក្នុងគោលដៅ​មិន​រក​ប្រាក់ចំណេញ។ សមាជិករបស់សមាគមត្រូវបើកចំហ ហើយត្រូវមានការទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ​ត្រូវធ្វើតាមរយៈសមាគមសម្គាល់ភូមិសាស្ត្រទំនិញនេះដែលត្រូវដាក់នៅក្រសួងពាណិជ្ជកម្មដោយភ្ជាប់ជាមួយនូវសៀវភៅបន្ទុក និងសំណុំឯកសារដែល​ពាក់ព័ន្ធ។

ដោយឡែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចចុះបញ្ជីបានទេ ប្រសិនបើ ៖

ក. ម៉ាកនោះផ្ទុយនឹងច្បាប់បទប្បញ្ញត្តិ តម្លៃសីលធម៌ សង្គមសាសនាប្រពៃណីល្អរបស់ជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។

ខ. ម៉ាកនោះធ្វើឲ្យសាធារណៈជនយល់ខុស ឬភាន់ច្រឡំពីចរិតលក្ខណៈ ដូចជាប្រភេទ គុណភាព ទីកន្លែងនៃប្រភពដើមដំណើរការផលិត

ឬការប្រើប្រាស់។

គ. ម៉ាកនោះត្រូវបានគេប្រើប្រាស់ជាឈ្មោះពូជដំណាំ ឬពូជសត្វ។

ឃ. ម៉ាកនោះជានាមទូទៅ។

នៅពេលដែលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របតាមបទប្បញ្ញតិ្តទាំងឡាយនៃច្បាប់ សមាជិកសមាគមសម្គាល់​ភូមិសាស្ត្រទំនិញដែលជាផលិតករ​ និង/ឬប្រតិបត្តិករដែលអនុវត្តស្របតាមសៀវភៅបន្ទុក មានសិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះ។ សិទ្ធិ​ប្រើ​ប្រាស់​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចផ្ទេរបានឡើយ។ ហើយម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គល​ណា​ម្នាក់​ដែលបានប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់នោះ។ ប៉ុន្តែសិទ្ធិដែលទទួលបាន​តាមរយៈ​​ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ មិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់សិទ្ធិដែលបានចុះ​បញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះទេ។ គូសបញ្ជាក់ថា៖ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ២០១៣ ហើយត្រូវ​បាន​ព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិត​តាមរយៈតំណលីង ad5d4c99-092f-4875-ba39-6ee7245c0fc6_007729c5-60a9-47f0-83ac-7f70420b9a34-kh.pdf (cambodiaip.gov.kh)។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក


លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា