គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន

គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន

បរទេស​៖ គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងរបស់ខ្លួនចាប់តាំងពីអាក់ខានក្រោយសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១រហូតមក នេះបើយោងតាមសេចក្ដីរាយការណ៍ពី RT News ។ 

Advertisement

កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គុយវ៉េត មិនបាននាំចេញប្រេងឆៅសូម្បីតែ ១ បារ៉ែល ដែលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ បើគិតចាប់តាំងពីមានសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១រហូតមក។ គុយវ៉ែត គឺជាសមាជិកដ៏សំខាន់មួយនៅក្នុងអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) និងបម្រើការជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីមុនពេលមានសង្គ្រាម គុយវ៉េត ផលិតប្រេងឆៅប្រមាណ ២,៧ លានបារ៉ែលក្នុងមួយថ្ងៃ និងនាំចេញប្រហែល ១,៨៥ លានបារ៉ែល ដែលភាគច្រើនដឹកជញ្ជូនទៅកាន់ទីផ្សារអាស៊ី រួមមាន ប្រទេសចិន ឥណ្ឌា និងកូរ៉េខាងត្បូង ជាដើម។ ជាមួយគ្នានេះ ការផលិតប្រេងមានចំណែកប្រហែល ៥០% នៃ GDP សរុបរបស់គុយវ៉ែត ទទួលបានចំណូលពីការនាំចេញប្រេងឥន្ធនៈបង្កើតបានជាថវិការដ្ឋប្រហែល ៩០%។

យ៉ាងណាមិញ​ កាលពីថ្ងៃទី១៧ ខែមេសា សាជីវកម្មប្រេងគុយវ៉ែតបានប្រកាសពីការផ្អាកនាំចេញប្រេងបន្ទាប់ពីចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានរងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារសង្រ្គាមអាម៉េរិក សហការជាមួយអ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់។ បើគិតត្រឹមដើមខែឧសភានេះ ទិន្នផលប្រេងរបស់គុយវ៉ែតបានធ្លាក់ចុះមកនៅត្រឹមប្រហែល ១,២ លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។ យ៉ាងណាក៏ដោយ ថ្វីត្បិតប្រទេសនេះបន្តផលិតប្រេងឆៅពិតមែន ប៉ុន្តែមិនមានការនាំចេញទៅកាន់គោលដៅណាមួយទេនៅក្នុងខែមេសា កន្លងទៅនេះ ដែលជាការបញ្ឈប់ការនាំចេញលើកដំបូងរបស់ខ្លួនចាប់តាំងពីមានសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩០-១៩៩១។  

គួរកត់សម្គាល់ថា ចាប់តាំងពីមានសង្គ្រាមក្រោមកិច្ចសហការរវាង អាម៉េរិក ជាមួយអ៊ីស្រាអែល វាយប្រហារទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ តម្លៃប្រេងសកលបានបន្តឡើងថ្លៃ ដោយសារមានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញទៅផ្គត់ផ្គង់ទីផ្សារពិភពលោកប្រមាន ២០% និងឧស្ម័ន LNG ឆ្លងកាត់ជារៀងរាល់ថ្ងៃ ជាពិសេស ទៅកាន់អាស៊ី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ស្របពេលដែលកិច្ចចរចាកំពុងបន្ត និងមិនទាន់មានដំណោះស្រាយច្បាស់លាស់ តម្លៃប្រេងឆៅបានឡើងថ្លៃដល់ ១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ឆ្នាំ២០២២៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា