ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

(ភ្នំពេញ)៖ យោងតាមអនុសាសន៍​របស់សម្តេច​មហាបវរ​ធិប​តី ហ៊ុន ម៉ា​ណែត បានណែ​នាំឱ្យ​លើក​ទឹកចិត្ត​ដល់​អតីត​ពល​ករខ្មែរ​មក​ពីប្រ​ទេស​ថៃ ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ជំនាញ​ជាផ្លូវ​ការ ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ។

Advertisement

RPL គឺមកពីពាក្យ​ពេញជា​ភាសា​ខ្មែ​រថា កម្មវិធី​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញពីមុនហៅ​កាត់​ថា RPL ហើយជា​ភា​សា​អង់គ្លេស​ហៅ​ថា «Recognition of Prior Learning (RPL)» គឺ​សំដៅ​ដល់​ការទ​ទួល​ស្គាល់ និង​ផ្តល់​សុពល​ភាពលើ​សមត្ថភា​ពសម្រាប់​គោល​បំណង​នៃ​ការ​ធ្វើវិ​ញ្ញាប​នប័ត្រ ដែ​លបានពី​ក្រៅប្រ​ព័ន្ធ​អប់រំ និង​បណ្តុះ​បណ្តាល​​ផ្លូវការ។

បើតាម​លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​ប​ណ្ដុះ​បណ្ដា​លវិជ្ជាជីវៈបា​នឱ្យដឹ​ងថា ចំពោះ​អត្ថ​ប្រយោ​ជ​ន៍រ​ប​ស់ RPL គឺ​ទទួល​​ស្គាល់​​ចំណេះ​ជំនាញ និង​បទពិ​សោ​ធ​ន៍រ​បស់​ប​ងប្អូនអតីត​​​ពលករខ្មែរ​​ដែល​​ធ្លាប់​ធ្វើកា​រងា​រក្នុង​វិស័​​យសំណ​ង់លើ ៨មុខជំនាញ ដើម្បី​​ជួយ​​ពួ​ក​គាត់មាន​ភាពងាយ​ស្រួល​ក្នុង​ការស្វែង​រកការ​ងារ​សម​រ​ម្យ និង​ទ​ទួ​ល​បា​នប្រាក់ចំ​ណូលល្អប្រ​សើរ។

លោកប​ន្ត​ថា កម្ម​វិធីនេះផ្ដល់​វិញ្ញាបនប័​ត្របញ្ជាក់ជំ​នាញដ​ល់អ​តីតពល​ករ ក៏ជា​ផ្នែកមួ​យ​ជួយដល់​វិស័យឯក​ជន​ក្នុង​ការ​​លើក​កម្ពស់​​គុណភា​ព​កម្លាំ​ង​ពលកម្ម​ក្នុងវិ​ស័យ​សំ​ណ​ង់ និង​​គាំទ្រ​​ដល់​ការអ​ភិវឌ្ឍ​សេដ្ឋ​​កិច្ច​ជា​​តិ។ លើស​ពីនេះ វិស័យ​ឯក​ជន ក៏ទទួល​បានបុ​គ្គលិក​ដែល​មាន​ជំនាញ​ច្បាស់​លាស់ ត្រឹ​មត្រូវ​តាម​ស្តង់​ដា និងមានកា​រទទួ​ល​ស្គា​ល់​ជាផ្លូវ​ការពីស្ថា​ប័​នរដ្ឋ។

មុខជំនាញ​ទាំង៨ ដែលត្រូ​វបានទទួល​ស្គាល់​រួម​មាន ការ​ងារ​​​កំ​បោរ (រៀប​ឥដ្ឋ​​និង​បូក), ការងា​រ​ការ៉ូ, ការដំ​ឡើង​ពុ​ម្ព, ការ​ដំឡើង​​បណ្តាញ​​បំពង់​ទឹក, ការ​ដំ​ឡើង​បណ្តា​ញ​អគ្គិ​សនី​​ក្នុងអ​គារ, ការ​ងាររ​ន្ទា, ការដំ​ឡើងស​រសៃ​ដែក និង​​ការ​ផ្សារ​​អគ្គិ​សនី ដែល​ជា​​ជំនាញ​មាន​​តម្រូវ​ការ​​ខ្ពស់​ក្នុង​​ទីផ្សារ​ការ​​ងារ​នៅ​​កម្ពុ​ជា។ នេះ​បើតា​មការបញ្ជាក់​ពី​លោក ស៊ុន មេសា​។

អ្នកនាំពាក្យរូប​នេះបន្ថែម​ថា៖«ខ្ញុំ​នៅតែ​អំពាវនា​វដល់​បង​ប្អូន​អតី​​តពលក​រដែល​ត្រឡប់​មកវិញ រួសរាន់​មកចុះ​ឈ្មោះ​វា​យ​តម្លៃ​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ទទួល​បាន​វិញ្ញា​បនប​ត្រ​ផ្លូវ​ការ ក្នុងការ​ប្រលូ​កចូល​ក្នុង​ទីផ្សា​រការងា​រ​ក្នុង​ស្រុក​ប្រកបដោ​យ​ភាពជឿ​ជាក់ ប្រើ​ប្រាស់​លទ្ធផ​លនៃ​ការ​វា​យត​ម្លៃ​នេះ»។

ចំពោះការ​ធ្វើ​តេស្ដ​នេះ មជ្ឈម​ណ្ឌលវា​យតម្លៃស​មត្ថភាព​ទាំង​៩ រួម​មាន​៖ ១-វិទ្យាស្ថា​នជាតិព​ហុប​ច្ចេកទេស​កម្ពុ​ជា​(N​PIC), ២-វិទ្យាស្ថា​នជាតិប​ណ្តុះប​ណ្តាល​បច្ចេ​កទេ​ស(N​TTI), ៣-​វិទ្យាស្ថា​នពហុ​បច្ចេក​ទេសព្រះ​កុសុ​មៈ (PPI), ៤-វិទ្យា​ស្ថានប​ច្ចេកទេ​សឧស្សា​ហកម្ម​(ITI), ៥-វិទ្យា​ស្ថាន​ជាតិ​ពហុប​ច្ចេក​ទេសអង្គរ​(NPIA) នៅ​ខេត្ត​សៀម​រាប, ៦-វិទ្យា​ស្ថាន​ពហុប​ច្ចេកទេស​ភូមិភា​គតេ​ជោសែ​នស្វា​យរៀ​ង(R​PITSSR) នៅ​ខេ​ត្ត​ស្វាយ​រៀង, ៧-វិទ្យាស្ថាន​បច្ចេកវិ​ទ្យាបា​ត់​ដំប​ង(BIT) នៅ​ខេត្ត​បាត់​ដំបង, ៨-វិទ្យា​ស្ថាន​ពហុ​បច្ចេក​ទេស​ខេ​ត្តប​ន្ទាយ​មានជ័​យ (PIBMC) ខេត្ត​បន្ទា​យមា​នជ័​យ​, និ​ង​ ៩-វិទ្យាស្ថាន​ពហុ​បច្ចេក​ទេស​ភូមិភាគ​តេជោ​សែន​តាកែវ​(RPITST) ខេត្ត​តា​កែវ​៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា