ស្វែងយល់ពីសេវាលក់​ផ្ដាច់ និងអំណោយផ្ដាច់ ចេញដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីសេវាលក់​ផ្ដាច់ និងអំណោយផ្ដាច់ ចេញដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់

ស្វែងយល់ពីសេវាលក់​ផ្ដាច់ និងអំណោយផ្ដាច់ ចេញដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសេវាជាច្រើន​ដែលត្រូវបានដាក់ឱ្យប្រើ​ប្រាស់តាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋទូទៅ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងវិស័យ។ ថ្ងៃនេះ ពីសារព័ត៌មាន​ AMS Economy នឹង​លើកយក​ពីសេវាលក់ផ្ដាច់ និងអំណោយផ្ដាច់​មកចែកជូន​សាធារណៈជន​សម្រាប់ជា​ចំណេះដឹង​មូលដ្ឋាន​នៅក្នុងវិស័យដែនដី នគរូបនីយកម្ម​ ជាពិសេស​ សុរិយោដី ។​

Advertisement

សេវាលក់ផ្ដាច់ ៖ គឺសំដៅដល់​សេវា​ផ្ទេរ​បន្ត​ ឬផ្ទេរ​កម្មសិទ្ធិពីម្ចាស់​អចលនវត្ថុមួយ​ទៅម្ចាស់អចលនវត្ថុ​មួយទៀត ឧទាហរណ៍ថា​ ភាគី​ «ក» បានលក់​ផ្ទះ ឬលក់ដី ទៅឱ្យភាគី​ «ខ» តាមកិច្ចព្រមព្រៀងរបស់ពួកគេដោយធ្វើលិខិត​លក់​ផ្ដាច់ ។

សេវាអំណោយ​ផ្ដាច់​ ៖ សេវានេះសំដៅទៅលើ​កិច្ចសន្យាដែល​ត្រូវមានអានុភាពពីភាគីម្ខាង​បង្ហាញឆន្ទៈឱ្យទៅភាគីម្ខាងទៀត​នូវទ្រព្យសម្បត្តិដែលមិនយកថ្លៃ ហើយ​ភាគីម្ខាងទៀតយល់ព្រមទទួល ។ ឧទាហរណ៍ ​បុគ្គល​ម្នាក់​បានធ្វើប្រទាន​កម្មដី ឬផ្ទះ ទៅឱ្យភាគីម្ខាងទៀត ក្នុ​ងរង្វង់​សាច់ញាតិ​តាមការ​សម្រេច​ចិត្តរបស់ម្ចាស់អំណោយ ដូចជា ​ឪពុកម្ដា​យផ្ដល់អំណោយទៅដល់កូន យាយតាផ្ដល់​អំណោយទៅចៅជាដើម ។ ដោយឡែក សម្រាប់ឯកសារដែល​ត្រូវភ្ជាប់​រួមមានដូចជា សម្រាប់អ្នកលក់​ ឬអ្នកធ្វើអំណោយ​ ត្រូវ​មាន​បណ្ណកម្មសិទ្ធិច្បាប់ដើម​ និងអត្តសញ្ញណបណ្ណ ។ សម្រាប់អ្នកទទួល ឬអ្នកទិញ​ ត្រូវ​មាន​អត្តសញ្ញាណ​បណ្ណ សៀវភៅ​ស្នាក់​នៅ និង​សេចក្ដីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ក្នុង​ករណីរៀបការ​រួច ។​

ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការងាររបស់ប្រជាពលរដ្ឋ បច្ចុប្បន្ន​នេះ សេវាលក់​ផ្ដាច់ និង​សេវាអំណោយ​ផ្ដាច់ ត្រូវបានក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ដាក់ចូលទៅ​ក្នុងប្រព័ន្ធអនឡាញ​ ដែល​អាចប្រើប្រាស់សេវាទាំងនេះបានតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅក្នុង​គេហទំព័ររបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយចុចលើ​សេវាលក់​ផ្ដាច់ និ​ងអំណោយផ្ដាច់ បន្ទាប់មកត្រូវ​បំពេញ​តាមលក្ខខណ្ឌដែលបានតម្រូវជាការ​ស្រេច ។

គួររម្លឹកថា ដើម្បីអាច​ប្រើប្រាស់សេវា​អនឡាញរបស់ក្រសួង​រៀបចំដែនដី​​ នគរូបនីយកម្ម​ និងសំណង់​ បាន លោកអ្នក​ត្រូវ​បង្កើតគណនីមួយជាមុនសិន​ ហើយការ​បង្កើត​គណនីដើម្បីអាច​ប្រើប្រាស់​សេវារបស់​ក្រសួងដែនដីបាន គ្រាន់តែបំពែញ​នាម​ត្រកូល នាមខ្លួន លេខ​ទូរសព្ទ លេខអត្តសញ្ញាណប័ណ្ណ អ៊ីម៉េល​ បង្កើត​ពាក្យសម្ងាត់​ ។ នៅពេល​បង្កើត​គណនី​បានហើយ លោកអ្នក​អាចចូលទៅប្រើប្រាស់សេវាអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់បានហើយ ដែល​ក្នុងនោះមានសេវាព័ត៌មាន​សុរិយោដីតាម​ប្រព័ន្ធអេឡិច​ត្រូនិក សេវា​ហ៊ីប៉ូតែក និង​បញ្ចាំ សេវាសំណង់​តាមប្រព័ន្ធអេឡិចត្រូនិក សេវាលក់ និងអំណោយផ្ដាច់ និងសេវាផ្សេងៗជាច្រើន​ទៀត ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា