ចំណេះដឹង ៖ ស្វែងយល់ពីរបៀ​បប្រើប្រាស់​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណេះដឹង ៖ ស្វែងយល់ពីរបៀ​បប្រើប្រាស់​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ចំណេះដឹង ៖ ស្វែងយល់ពីរបៀ​បប្រើប្រាស់​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ចូលសេវា​សាធារណៈតាមប្រព័ន្ធអនឡាញយ៉ាងសម្បូរបែប​ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងម្ចាស់​កម្មសិទ្ធិអាច​ឆែកមើល​សេវា​ផ្សេងៗដែល​មាននៅក្នុង​ប្រព័ន្ធ។ នៅថ្ងៃនេះ ពី​ AMS Economy នឹង​បង្ហាញពីរបៀប​នៃការ​ប្រើប្រាស់សេវា​សាធារណៈតាមប្រព័ន្ធអនឡាញរបស់​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ជូន​​សាធារណៈជន​ឱ្យបានដឹង​ដើម្បីងាយស្រួលក្នុងការចូលទៅប្រើប្រាស់ដោយផ្ទាល់។

Advertisement

ដើម្បីអាចចូលទៅប្រើប្រាស់​សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ តាមប្រព័ន្ធអនឡាញ​បាន លោកអ្នក​ត្រូវ​បង្កើត​គណនី​មួយជាមុន​សិន ដោយ​បំពេញលេខ​អត្តសញ្ញាបណ្ណ លេខ​ទូរសព្ទ ឈ្មោះ​អ្នកប្រើប្រាស់ និងថតរូប​អត្តសញ្ញា​បណ្ណ​ រួចបង្កើត​លេខ​កូដសម្ងាត់​ជាការ​ស្រេច ។

នៅពេល​បង្កើត​គណនីប្រើប្រាស់​បានរួចហើយ លោកអ្នកអាចចូលទៅប្រើប្រាស់​សាធារណៈតាមអនឡាញ​របស់ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់បានហើយ ដោយនៅក្នុងនោះរួមមានសេវាជាច្រើន ដូចជា​ សេវាសុរិយោដី​តាមប្រព័ន្ធអេឡិច​ត្រូនិក សេវាសំណង់​តាមប្រព័ន្ធអេឡិច​ត្រូនិក​ សេវាហ៊ីប៉ូតែក និងបញ្ចាំ សេវាលក់​ និងអំណោយផ្ដាច់ ជាដើម ។​

សូមលើកឧទាហរណ៍មួយ​មកបញ្ជាក់ទាក់ទិន​នឹងការ​ប្រើប្រាស់សេវាសុរិយោដី​តាមប្រព័ន្ធអេឡិចត្រូនិក​ ។ សេវានេះ​ លោកអ្នកអាច​មើលព័ត៌មាន​អំពីក្បាលដី​ ដូចជា ទីតាំង ទំហំ​ និងកម្មសិទ្ធិករ​ជាដើម ដើម្បីផ្ទៀង​ផ្ទាត់​ជាមួយ​ព័ត៌មាននៅលើ​ក្រដាស់​ប្លង់រឹង​ ។ ការឆែកមើល​ព័ត៌មាន​នេះ គឺដើម្បីប្រាកដ​ថាព័ត៌មាននៅលើ​ប្លង់​រឹង​ គឺដូចគ្នា​នឹងព័ត៌មាន​ដែល​មាននៅក្នុងទិន្ន​ន័យ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ​អាចជៀសវាងនូវ​ហានិភ័យ​ទិញដី​ ឬអចលនវត្ថុ​ដែលមានឈ្មោះពីរ​ផ្សេងគ្នា​ ។

ជាមួយគ្នានេះ ការ​ចូលទៅមើលព័ត៌មានលម្អិតនេះ​គឺមានភាពងាយស្រួល​ ដោយគ្រាន់តែបំពេញលេខវិញ្ញា​បនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ​ និងលេខ​កូដសុវត្ថិភាព ដែលមានផ្ដល់​ជូននៅទីនោះស្រាប់ ។ វិធីងាយស្រួលមួយទៀត លោកអ្នកគ្រាន់តែស្កែន​ QR Code ដែលមានភ្ជាប់​នៅលើ​ក្រដាសប្លង់រឹង​នោះនឹង​ឃើញព័ត៌មានលម្អិតអំពីក្បាលដីនោះដើម្បីផ្ទៀងផ្ទាត់លើ​ក្រដាសប្លង់រឹង​ ។​

ក្រៅពីសេវាចូលពិនិត្យមើល​ព័ត៌មានអំពីក្បាលដីនេះហើយ លោកអ្នកក៏អាច​ប្រើប្រាស់​សេវា​សាធារណៈជាច្រើនទៀត​របស់​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ ដែល​បានដាក់​បញ្ចូល​ក្នុងប្រព័ន្ធនោះយ៉ាង​ងាយស្រួល​ និងអាចកាត់បន្ថយភាពស្មុគស្មាញ​បានមួយកម្រិតផងដែរ ។​

គួរ​រម្លឹកថា ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បាន និងកំពុងធ្វើ​ឌីជីថលូបនីយកម្ម​លើ​របៀបរស់នៅប្រចាំថ្ងៃ និងវិធីសាស្ត្រក្នុងការ​ផ្ដល់សេវាកម្មសម្រាប់ប្រជាជន​កម្ពុជាឱ្យកាន់តែឆាប់រហ័ស ងាយស្រួល កាត់បន្ថយពេលវេលា ប្រកបដោយសុវត្ថិភាព និងកក់ក្ដៅ ។ ជាមួយនឹងការធ្វើ​ឌីជីថលូបនីយកម្ម​លើ​ប្រតិបត្តិការ​ការងារ និងអាច​បង្កើនផលិត​ភាពថ្មី ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការ កាត់បន្ថយការ​ចំណាយ​ បង្កើន​ប្រសិទ្ធភាព និងសុវត្ថិភាព របស់កក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺពិតជាអាច​ធានា​បាននូវ​បរិយាសសុវត្ថិភាព​ទាំងផ្នែក​នយោបាយ និងសន្តិសុខ​សេដ្ឋកិច្ច​បានយ៉ាងប្រាកដ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា