អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ។

Advertisement

អិលអូអិលស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ បានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា “ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់នៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ចាប់តាំងពីត្រីមាសទី១ ប្រចាំឆ្នាំ២០២៦ ហើយទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកប្រើប្រាស់មកលើផលិតផល «ឥណទានមាសកើនទ្រព្យ» នេះ ។

លោក Romesh Perera ប្រធាននាយកបណ្ដាញចែកចាយ អិលអូអិលស៊ី មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃសំខាន់មួយដែល អិលអូអិលស៊ី បានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍​ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជន ធ្វើយ៉ាងណាឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើង ដែលជាហេតុនាំឱ្យមានការដាក់ឱ្យប្រើប្រាស់ «ឥណទានមាសកើនទ្រព្យ» នៅសាខាទី១០ ទួលគោកថ្ងៃនេះ។

គោលបំណងនៃការដាក់ដំណើរការថ្ងៃនេះ គឺដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងករណីដែលត្រូវការប្រើប្រាស់សាច់ប្រាក់បន្ទាន់ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់អាជីវកម្ម ។ លោកថា ផលិតផលមួយនេះផ្តល់ភាពងាយស្រួលដល់អតិថិជន ឆ្លើយតបនឹងតម្រូវការភ្លាមៗប្រសិនបើមានតម្រូវការចាំបាច់ ដែលនេះហើយជាភាពខុសប្លែកពី ផលិតផលផ្សេងៗ ក្នុងដំណើរការមានភាពរហ័សទាន់ចិត្ត ហើយនឹងមានសុវត្ថិភាព។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ អិលអូអិលស៊ី សម្រេចផ្តល់ឥណទានរយៈពេល ០៦ ខែ សម្រាប់អ្នកដែលត្រូវការសាច់ប្រាក់បន្ទាន់ ដែលផ្តល់ជូនជារូបិយប័ណ្ណប្រាក់រៀលនិងប្រាក់ដុល្លារ និងមានអត្រាការប្រាក់សមរម្យសម្រាប់មាស ឬផ្លាកទីន ដែលមានទឹក ៦.៧ ឡើងរហូតដល់មាសទឹក ១០។  នៅពេលដែលអតិថិជនយកមាសទៅដាក់ អិលអូអិលស៊ី នឹងថ្លឹងដោយប្រើប្រាស់បច្ចេកទេសអមជាមួយម៉ាស៊ីន ។ កាន់តែពិសេស! អតិថិជន ក៏អាចបង់ផ្តាច់វិញបានភ្លាមមិនមានការពិន័យ ដោយគ្រាន់តែជូនដំណឹងមុនរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

ចំពោះការដាក់ឥណទានមាស ត្រូវបានកំណត់តម្លៃធ្វើឡើងទៅតាមតម្លៃទីផ្សារមាសប្រចាំថ្ងៃ និងយោងទៅលើទីផ្សារអន្តរជាតិ ។ ដោយអតិថិជនអាចទទួលសាច់ប្រាក់ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ ជាពិសេសសម្រាប់ទុនបង្វិលក្នុងអាជីវកម្ម។​

អិលអូអិលស៊ី នឹងបន្តពង្រីកវិសាលភាពតាមរយៈការដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាបន្តបន្ទាប់នៅតាមបណ្តាសាខា អិលអូអិលស៊ី ផ្សេងៗទៀតទូទាំងប្រទេស។ ពោលនឹងដាក់ឱ្យប្រើប្រាស់ ៨៣សាខាទូទាំងប្រទេសនៅត្រឹមដំណាច់ឆ្នាំ ២០២៦៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា