LOLC Mobile ជូនទឹកប្រាក់សំណាងដល់អ្នកប្រើប្រាស់ 99,900 រៀល 10នាក់រៀងរាល់ខែ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
LOLC Mobile ជូនទឹកប្រាក់សំណាងដល់អ្នកប្រើប្រាស់ 99,900 រៀល 10នាក់រៀងរាល់ខែ!

LOLC Mobile ជូនទឹកប្រាក់សំណាងដល់អ្នកប្រើប្រាស់ 99,900 រៀល 10នាក់រៀងរាល់ខែ!

ប្រើប្រាស់ LOLC Mobile បានទាំងអត្រាការប្រាក់ខ្ពស់ មានទាំងឱកាសឈ្នះរង្វាន់ទឹកប្រាក់សំណាងពី អិលអូអិលស៊ី!

Advertisement

ដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងប្រើប្រាស់រាល់សេវាកម្មរបស់ អិលអូអិលស៊ី ពិសេសប្រើប្រាស់ LOLC Mobile ជាមធ្យោបាយក្នុងការទូទាត់ ឬធ្វើប្រតិបត្តិការជាប្រចាំ អិលអូអិលស៊ី បានត្រលប់មកវិញជាមួយនឹងប្រម៉ូសិនថ្មីមួយទៀត ជាមួយនឹងទឹកប្រាក់សំណាង 99,900 រៀល សរុប 10 រង្វាន់ ជារៀងរាល់ខែ ដើម្បីផ្តល់ជារង្វាន់ដល់អ្នកប្រើប្រាស់ LOLC Mobile។

រយៈពេលនៃកម្មវិធី៖ ចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2026 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2026

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់ LOLC Mobile App សម្រាប់ធ្វើប្រតិបត្តិការ
  • អតិថិជនត្រូវធ្វើប្រតិបត្តិការទៅកាន់គណនី 10 នាក់ផ្សេងគ្នា និងធ្វើប្រតិបត្តិការផ្សេងទៀតសរុបយ៉ាងតិច 30 ប្រតិបត្តិការ ក្នុងមួយខែ
  • អតិថិជនត្រូវធ្វើប្រតិបត្តិការសរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល ក្នុងមួយខែ
  • គ្រប់ប្រតិបត្តិការទាំងអស់ត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល ក្នុងមួយប្រតិបត្តិការ
  • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
  • ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
  • អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ

ទឹកប្រាក់រង្វាន់៖

  • ទឹកប្រាក់ 99,900 រៀល ចំនួន 10 រង្វាន់ រៀងរាល់ខែ
  • អិលអូអិលស៊ី នឹងចែកជូនសរុបចំនួន80 រង្វាន់ សម្រាប់ប្រម៉ូសិននេះ

ប្រសិនបើលោកអ្នកពុំទាន់មាន LOLC Mobile App ប្រើប្រាស់ទេ លោកអ្នកអាចទាញយក និងបង្កើតគណនីឌីជីថល អិលអូអិលស៊ី តាមរយៈតំណភ្ជាប់មួយនេះ៖ https://onelink.to/zkb2qg/

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុតឬទាក់ទងមកកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ៖

  • 023 991 991
  • 014 991 991
  • 096 3 991 991
  • 031 3 991 991
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា