អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ

Advertisement

ភ្នំពេញ៖ អិលអូអិលស៊ី (LOLC) មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ ចំនួន ៨២ នាក់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ និស្សិតបានទទួលចំណេះដឹងជាក់ស្តែងអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល រួមមានការសន្សំប្រាក់ ការគ្រប់គ្រងចំណូល និងចំណាយ មូលដ្ឋានគ្រឹះនៃការវិនិយោគ និងវិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ហិរញ្ញវត្ថុតាមអនឡាញ។ ទន្ទឹមនឹងនេះ ក្រុមការងារ អិលអូអិលស៊ី ក៏បានចែករំលែកអំពីគន្លឹះក្នុងការត្រៀមខ្លួនសម្រាប់ការសម្ភាស និងឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជួយឱ្យនិស្សិតមានភាពជឿជាក់ និងត្រៀមខ្លួនបានកាន់តែល្អប្រសើរសម្រាប់ទីផ្សារការងារនាពេលអនាគត។

អិលអូអិលស៊ី (LOLC) បន្តប្តេជ្ញាចិត្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីរួមចំណែកកសាងអនាគតប្រកបដោយចីរភាពសម្រាប់សង្គមកម្ពុជា។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា