ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

បរទេស ៖ យ៉ាងហោចណាស់ថវិកាប្រមាណ ៥៨ពាន់លានដុល្លារនឹងត្រូវយកទៅចំណាយសម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់មជ្ឈិមបូព៌ាដែលរងគ្រោះដោយសារតែភ្លើងសង្គ្រាម ហើយនៅក្នុងនោះត្រឹមតែហេដ្ឋារចនាសម្ព័ន្នប្រេង និងឧស្ម័នប៉ុណ្ណោះ ត្រូវការរហូតដល់ទៅប្រមាណ ៥០ ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីរាយការណ៍ពី RT News ។

Advertisement

របាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវថាមពល Rystad បានបង្ហាញថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចធ្វើឲ្យតំបន់មួយនេះចំណាយលុយសម្រាប់ជួសជុលសរុបដល់ទៅ ៥៨ ពាន់លានដុល្លារ។ យ៉ាងណាមិញ ថវិកាសម្រាប់ជួសជុលមិនមែនជាឧបសគ្គចម្បងនោះទេ ប៉ុន្តែសមត្ថភាពសកលនៅមានកម្រិតពាក់ព័ន្ធនឹងការផ្គត់ផ្គង់ឧបករណ៍ និងសេវាកម្មវិស្វកម្មសំខាន់ៗ ដែលអាចពន្យារពេលការជួសជុលជាច្រើនឆ្នាំ។ Rystad បានប៉ាន់ប្រមាណថា ក្រុមហ៊ុនបានផ្តល់មូលនិធិដំបូងប្រហែល ២៥ ពាន់លានដុល្លារកាលពី ៣ សប្តាហ៍មុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពនៃការខូចខាតមានសភាពធ្ងន់ធ្ងរ។

លោក Karan Satwani អ្នកវិភាគជាន់ខ្ពស់ Rystad បានលើកឡើងថា ការជួសជុលមិនមានសមត្ថភាព ឬបច្ចេកទេសថ្មីៗនោះទេ មានន័យថា ពួកគេត្រូវបង្វែរសមត្ថភាពដែលមានស្រាប់ និងកំពុងធ្វើការលើគម្រោងថ្មីៗនោះទៅប្រើប្រាស់សម្រាប់ការជួសជុលវិញ។ ការអនុវត្តបែបនេះអាចធ្វើឲ្យមានការពន្យារពេលលើគម្រោងផ្សេងៗ និងអាចជំរុញឲ្យមានអតិផរណាកើនឡើងទៅលើតំបន់ផ្សេងៗទៀតលើសពីមជ្ឈិមបូព៌ា។

Rystad បានព្យាការណ៍ថា ខ្ទង់ចំណាយលើការជួសជុលសរុបជាមធ្យមប្រហែល ៤៦ ពាន់លានដុល្លារ សម្រាប់ការជួសជុលកន្លែងចម្រាញ់ឥន្ធនៈ និងទ្រព្យសម្បត្តិគីមីដែលរងការខូចខាតខ្លាំងបំផុត។ គ្រឿងបរិក្ខារឯកទេសធំៗ, ថាមពល និងគ្រឿងបរិក្ខារសម្រាប់ចម្រាញ់អាចត្រូវចំណាយលុយបន្ថែមពី ៣ ពាន់លានដុល្លារទៅ ៨ ពាន់លានដុល្លារថែមទៀត ប៉ុន្តែពេលវេលានៃការស្តារឡើងវិញអាចខុសគ្នា អាស្រ័យលើសមត្ថភាពប្រតិបត្តិការ និងឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់។ អ៊ីរ៉ង់ ប្រឈមមុខនឹងការខូចខាតយ៉ាងធ្ងន់បំផុតជាមួយនឹងខ្ទង់ចំណាយដែលអាចឈានដល់ ១៩ ពាន់លានដុល្លារលើការជួសជុលប្រតិបត្តិការកែច្នៃឧស្ម័ន ការចម្រាញ់ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ។ ទន្ទឹមនឹងនោះ ប្រទេសកាតា បានរងការខូចខាតខ្លាំងជាងគេទៅលើផ្នែកបច្ចេកទេស ជាពិសេស មជ្ឈមណ្ឌលថាមពលដ៏សំខាន់ Ras Laffan LNG ដែលត្រូវការជួសជុលបន្ទាន់ ខណៈដែលទីតាំងប្រតិបត្តិការប្រេងមួយចំនួនទៀតក៏ត្រូវការជួសជុលដុចគ្នា។

សូមជម្រាបថា ទីក្រុងតេអេរ៉ង់ ក្រោយបញ្ចប់សង្គ្រាម​ គ្រោងនឹងទាមទារសំណងពីរដ្ឋអារ៉ាប់ចំនួន ៥ រួមមាន បារ៉ែន ហ្ស៊កដានី កាតា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក្រោមហេតុផលថា ប្រទេស​ទាំង​នេះ​បាន​ចូលរួមជាមួយ​អាម៉េរិក និង​អ៊ីស្រាអែល នៅក្នុងសឹកសង្គ្រាមមួយនេះ ដែល​បាន​បំពានទៅលើកិច្ចសន្យា​ និង​កាតព្វកិច្ច​របស់​ពួកគេ​ចំពោះ​អ៊ីរ៉ង់៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា