រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ថ្លែងទៅក្នុងវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់វិស័យកសិកម្មកម្ពុជា ក្នុងការផ្លាស់ប្តូរពីការផលិតខ្នាតតូចបែបគ្រួសារ មកជាការផលិតបែបសហគ្រាសពាណិជ្ជកម្ម ដែលឆ្លើយតបតាមតម្រូវការទីផ្សារពិតប្រាកដប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដោតថាក្នុងទិសដៅនេះការប្រើប្រាស់បច្ចេកវិទ្យា មិនមែនគ្រាន់តែជាការនាំចូលឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែត្រូវឆ្លើយតបនឹងតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ ពោលគឺដើម្បីឱ្យថ្លៃដើមផលិតកម្មទាប កសិករទទួលបានប្រាក់ចំណេញសមរម្យ ហើយអ្នកប្រើប្រាស់ទទួលបានស្បៀងអាហារដែលមានសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថាតាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប និងការពង្រឹងខ្សែច្រវាក់តម្លៃក្រោយពេលប្រមូលផល រួមទាំងការសិក្សាបច្ចេកវិទ្យា Blockchain សម្រាប់ប្រព័ន្ធតាមដានប្រភពដើមផលិតផល (Traceability) កសិករខ្នាតតូចត្រូវបានរំពឹងថានឹងអាចទទួលបានអត្ថប្រយោជន៍ពីនវានុវត្តន៍ទាំងនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅរួម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម គឺវាស់វែងលើផលចំណេញជាក់ស្តែងដែលផ្តល់ជូនប្រព័ន្ធស្បៀងទាំងមូល និងជីវភាពរបស់ប្រជាកសិករ។ កម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយបច្ចេកវិទ្យាឱ្យទៅជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា