ក្រសួងប្រៃសណីយ៍ ចាប់ដៃជាមួ​យវិស័យ​ឯកជន​ ​​សម្រួល និងបង្កើនការ​ធ្វើធុរកិច្ច អាជីវកម្ម​របស់សហគ្រិនកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ ចាប់ដៃជាមួ​យវិស័យ​ឯកជន​ ​​សម្រួល និងបង្កើនការ​ធ្វើធុរកិច្ច អាជីវកម្ម​របស់សហគ្រិនកម្ពុជា​

ក្រសួងប្រៃសណីយ៍ ចាប់ដៃជាមួ​យវិស័យ​ឯកជន​ ​​សម្រួល និងបង្កើនការ​ធ្វើធុរកិច្ច អាជីវកម្ម​របស់សហគ្រិនកម្ពុជា​

ភ្នំពេញ​ ៖ ​ក្នុងគោលបំណងបង្កើន​សហគ្រិនភាព​នៅកម្ពុជា​ ក៏ដូចជា​សម្រួល​ដល់ការធ្វើអាជីវកម្ម​ និងធុរកិច្ចរបស់សហគ្រិន​កម្ពុជា ក្រសួងប្រៃសណីយ៍ ​បាន​ចាប់ដៃជាមួយវិស័យឯកជនតាមរយៈក្រុមហ៊ុន​​ចំនួន ២ផ្សេងគ្នា ដើម្បីពួតដៃគ្នា​បង្កើត​កិច្ចសហការ​ពង្រីក​​វិស័យដឹកជញ្ជូន​ឱ្យកាន់តែទូលំទូលាយ និងខិតទៅជិតប្រជាពលរដ្ឋ​ទាំង​នៅទី​ក្រុង​ និងទីជនបទ​ ទូទាំងប្រទេស។

Advertisement

តាម​សេចក្ដីប្រកាសព័ត៌មាន​រួម​របស់ភាគីទាំង៣ រួមមាន​ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនឯកជនទាំង ២ បានឱ្យដឹងថា កិច្ចសហការគ្នានេះ នឹ​ងបង្កើតជា​គោលការណ៍សម្រាប់កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រត្រីភាគី ដោយនឹង​រួម​បញ្ចូល​សមត្ថភាពកាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​បម្រើ​សេវា​ដល់ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ ​បង្កើន​កំណើនសហគ្រិនភាពនៅកម្ពុជា​ឱ្យកាន់តែច្រើនឡើង​បន្ថែមទៀត  ។​

នៅក្នុងពិធីចុះហត្ថលេខា​ជាមួ​យក្រុមហ៊ុន DRSB និងក្រុមហ៊ុន K-Worldbridge Logistics កាលពីចុងថ្ងៃសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម​ ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ បានមានប្រសាសន៍ថា​ ​​​​ក្រុមហ៊ុន​ឯកជនទាំងពីរ​ដែលបាន​សហការ​ជាមួយក្រសួងប្រៃសណីយ៍កម្ពុជា គឺមានតួនាទីសំខាន់ៗក្នុងវិស័យដឹកជញ្ជូន ជាក់ស្ដែង DRSB ជាក្រុមហ៊ុនបញ្ជាទិញទំនិញពីប្រទេសចិន ហើយដឹកមក​ដល់កម្ពុជា ចំណែកក្រុមហ៊ុន K-Worldbridge Logistics ជាក្រុមហ៊ុនដឹកជញ្ជូន​រហ័ស និងមានទាំង​ឃ្លាំង​ស្តុកដ៏ធំនៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស ដោយកិច្ច​សហការ​រវាងភាគីទាំងបី​នេះ នឹង​ពង្រីកសេវា​កម្មកាន់តែទូលំទូលាយ រហ័សទាន់ចិត្ត និង​ទៅដល់គោលដៅ​ ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា​ កិច្ចសហប្រតិបត្តិការ​រវាងភាគីទាំងបី នឹង​ជួយគាំទ្រ​ដល់​សហគមន៍ធុរកិច្ច​កម្ពុជា​ឱ្យ​កាន់តែមានភាពងាយស្រួល និងរីកចម្រើន ។​ ការរួមបញ្ចូល​គ្នារវាង​ក្រុមហ៊ុនធំៗ​ ជាមួយវិស័យរដ្ឋបែបនេះ គឺមាន​យូរ​ហើយសម្រាប់នៅប្រទេស​រីក​ចម្រើន ពីព្រោះការ​ធ្វើ​តែម្នាក់ឯង​ ត្រូវការពេលវេលា​យូរ ប៉ុន្តែបើសិនជា​រួម​បញ្ចូល​គ្នា​ហើយបែងចែកការងារគ្នា​នោះនឹងធ្វើឱ្យ​ឆាប់រីកលូតលាស់​បានលឿន ។​

អ្នកឧកញ៉ា​បន្តថា នៅក្នុង​ប្រទេសកម្ពុជា ​សហគ្រិនភាព​បានកើនឡើង​យ៉ាងឆាប់រហ័ស ដែលពួកគេ​ត្រូវការ​យកទំនិញពីបរទេស​មកលក់​ និងចែកចាយក្នុងស្រុក ជាពិសេស​ប្រទេស​ចិន​ ។ ក្រុមហ៊ុន​ DRSB ជា​ដៃគូ​ដែលអាចជួយ​សហគ្រិនទាំង​នោះក្នុងការ​បញ្ជាទិញទំនិញមក​ចែកចាយក្នុងប្រទេសកម្ពុជា ។​ នៅពេលដឹកទំនិញទាំង​នោះមកដល់​កម្ពុជា​ហើយ គឺមាន​ឃ្លាំង​ស្តុក​ទំនិញរបស់ក្រុមហ៊ុន K-Worldbridge ដ៏ធំ​សម្រាប់​ស្តុកទំនិញមុន​នឹង​ដឹកជូនទៅកាន់អតិថិជន ។ ចំណែក​ឯក្រសួងប្រៃសណីយ៍កម្ពុជា​ គឺមានបណ្ដាញដឹកជញ្ជូនយ៉ាងទូលំទូលាយ​ ទាំង​នៅទីក្រុង ​និងនៅទីជនបទ ។

អ្នកឧកញ៉ា​បន្ថែមថា​ តាមរយៈកិច្ច​សហការខាងលើនេះ នឹងអាចធ្វើឱ្យការប្រើប្រាស់​សេវាកាន់តែមានភាពងាយស្រួលក្នុងការ​បញ្ជាទិញទំនិញពីខាងក្រៅ មានភាពងាយស្រួល​ក្នុងការ​ទទួលបានទំនិញលឿន រហ័ស និងមានភាពងាយស្រួល​សម្រាប់​សហគ្រិន​ក្នុងការ​បង្កើត​សហគ្រាស​ខ្នាត​តូច និងមធ្យមនៅកម្ពុជា​ ឬមុខរបរតូចតាច​នៅក្នុងសហគមន៍បានយ៉ាងប្រសើរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា