មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក

មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក

មណ្ឌលគិរី​ ៖ មណ្ឌលគីរី ជាខេត្តមួយស្ថិតនៅភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មានភាពអំណោយផលក្នុងការដាំដុះដំណាំកាហ្វេ​ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានស្តង់ដារ រហូតមានការទទួលស្គាល់ពីស្ថាប័នពិនិត្យគុណភាពលំដាប់ថ្នាក់ពិភពលោកទៀតផង។

Advertisement

ប្រធាន​សមាគម​កាហ្វេ​កម្ពុជា លោក ឌុក ពិសិដ្ឋ បានលើកឡើងថា កាលពីពេលថ្មីៗនេះ ផលិតផលគ្រាប់កាហ្វេរ៉ូបូស្តា(Robosta) និងកាហ្វេអារ៉ាប៊ីកា(Arabica) ដែលយកចេញពីចំការពិដារនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រកួតប្រជែងមួយនៅវិទ្យាស្ថានគុណភាពកាហ្វេ(CQI) សហរដ្ឋអាម៉េរិក ហើយទទួលបានការវាយតម្លៃថាជាគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងជាមួយគ្រាប់កាហ្វេដទៃទៀតនៅលើទីផ្សារអន្តរជាតិ​ ជាមួយការវាយតម្លៃនៃកម្រិតគុណភាពជាង ៨៥ ដែលជាពិន្ទុកម្រិតខ្ពស់។

លោកបានបញ្ជាក់ថា ៖

«ក្រោយពិនិត្យគុណភាពពីអ្នកជំនាញអន្តរជាតិខាងលើ កាហ្វេទាំងពីរប្រភេទដែលជាផលិតផលមកពីខេត្តមណ្ឌលគីរី គឺអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន ដោយសារតែខ្ញុំបានយកគ្រាប់កាហ្វេអារ៉ាប៊ីការ និងរ៉ុបូស្តា ពីចំការខ្ញុំផ្ទាល់ យកទៅ Apply​ នៅវិទ្យាស្ថាន(Coffee Quality Institute) អាម៉េរិក ដោយយើងបានពិន្ទុ ៨៥ជាង ជាកាហ្វប្រណិត….ឱ្យតែបានពិន្ទុ៨០ឡើងទៅ ហៅថាពពួក Special Coffee ហើយ»។

សូមជម្រាបថា ខេត្តមណ្ឌលគីរី ត្រូវគេដឹងថា មានរយៈកំពស់ ១៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ធ្វើឱ្យការដាំដុះកាហ្វេមានគុណភាពល្អ។​ បច្ចុប្បន្ន កសិករនៅតាមខេត្តមួយចំនួន ចាប់ផ្តើមដាំដំណាំកាហ្វេកាន់តែច្រើនឡើងៗ រួមមាន ខេត្តរតនៈគិរិ, ត្បូងឃ្មុំ, កំពង់ចាម, តំបន់អូសោម, ខេត្តពោធិ៍សាត់, តមបន់ថ្មបាំងខេត្តកោះកុង និងខេត្តបាត់ដំបងជាដើម ដែលមកទល់ពេលនេះ ផ្ទៃដីដាំដុះកាហ្វេសរុបមានទំហំជាង ៨០០ហិកតា។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់គុណភាពផលិតផលកាហ្វេ និងការពារអត្តសញ្ញាណផលិតផលក្នុងស្រុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិករដាំដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី រួមគ្នាកសាងម៉ាកសញ្ញាសមូហភាពឈ្មោះថា«កាហ្វេមណ្ឌលគីរី» សម្រាប់សម្គាល់ម៉ាកសញ្ញាប្រចាំតំបន់ និងជានិម្មិតសញ្ញាកាហ្វេដែលមានគុណភាពស្តង់ដារ G A P ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការរួមគ្នាកសាងម៉ាកសញ្ញាសមូហភាពនេះ មានសារៈសំខាន់ក្នុងការលើកកំពស់គុណភាព មាននិរន្តភាពសម្រាប់បង្កើតប្រាក់ចំណូលយូរអង្វែងរបស់ពលរដ្ឋ។

យោងតាមរបាយការណ៍សមាគមកាហ្វេកម្ពុជាបានឱ្យដឹងថា កម្ពុជាមានតម្រូវការប្រើប្រាស់គ្រាប់កាហ្វេប្រមាន ២០​ ០០០តោន ក្នុងមួយឆ្នាំ ខណៈដែលការផលិតកាហ្វេក្នុងស្រុករួមចំណែកទីផ្សារប្រមាណជា ១០% ឬស្មើនឹង​ ១ ០០០តោនក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីកាហ្វេមណ្ឌលគីរី បច្ចុប្បន្នកម្ពុជា បាននាំចូលគ្រាប់កាហ្វេពីទីផ្សារក្រៅស្រុក ដូចជា ប្រទេស ប្រេស៊ីល កូឡុំប៊ី ឡាវ និងប្រទេសវៀតណាមជាដើម៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា