រ៉ូបូតជាង ២៥ ០០០ គ្រឿង ត្រៀមដាក់ពង្រាយនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រ៉ូបូតជាង ២៥ ០០០ គ្រឿង ត្រៀមដាក់ពង្រាយនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ

រ៉ូបូតជាង ២៥ ០០០ គ្រឿង ត្រៀមដាក់ពង្រាយនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ

ក្នុងផែនការផ្លាស់ប្តូរជំនួសឱ្យកម្លាំងយោធាជាមនុស្សនៅក្នុងតំបន់សមរភូមិជួរមុខរបស់អ៊ុយក្រែននៅក្នុងឆមាសដំបូងឆ្នាំ ២០២៦ នេះ យានយន្តគ្មានមនុស្សបើក និងរ៉ូបូតផ្សេងៗទៀតប្រមាណជា ២៥ ០០០ គ្រឿងនឹងត្រូវដាក់ពង្រាយបន្ថែម ពោលគឺមានចំនួនច្រើនជាទ្វេដងនៃចំនួនរ៉ូបូតសរុប ដែលបានដាក់ឱ្យប្រតិបត្តិការកាលពីឆ្នាំ ២០២៥។

Advertisement

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក​ Mykhailo Fedorov ត្រូវបានដកស្រង់សំដីតាមរយៈកាសែត RT កាលពីចុងសប្តាហ៍កន្លងមកអំពីផែនការជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អ៊ុយក្រែននឹងខិតខំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងអ្នកផលិតក្នុងស្រុកឱ្យបានច្រើនបំផុត។ បើមិនមានអ្វីប្រែប្រួលទេនោះទេ កងកម្លាំងអ៊ុយក្រែននឹងចាប់ផ្តើមចុះកុងត្រាថ្មីបន្ថែមទៀតសម្រាប់ឆ្នាំ ២០២៧ ក្នុងពេលឆាប់ៗនេះផងដែរ។

សរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុក កាលពីពាក់កណ្តាល ខែមេសា កន្លងមក ក្រសួងការពារជាតិអ៊ុយក្រែនរាយការណ៍ថា បណ្តាក្រុមហ៊ុនអ្នកផលិតយានយន្តគ្មានអ្នកបើក និងយានរ៉ូបូតគ្រប់ប្រភេទឬ UGV ទាំងឡាយបានដើរតួរយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៅជួរមុខ ដោយគិតត្រឹមខែមិនាប៉ុណ្ណោះ ប្រតិបត្តិការសរុបជាង ៩០០០ បេសកកម្មដែលមានដាក់ពង្រាយរ៉ូបូតទាំងនោះ។

លោករដ្ឋមន្ត្រីក៏ធ្លាប់បានលើកឡើងដែរថា៖

“គោលដៅរបស់អ៊ុយក្រែននាពេលអនាគតគឺត្រូវធ្វើយ៉ាងណាឱ្យប្រតិបត្តិការនៅជួរមុខ ១០០ ភាគរយនឹងអាចប្រើប្រាស់ប្រព័ន្ធបញ្ជារដោយរ៉ូបូតសុទ្ធសាធ។”

លោក Fedorov កាលពីសប្តាហ៍មុនក៏បានបង្ហាញទិន្នន័យដែរថា អ៊ុយក្រែនបានចំណាយលុយប្រមាណជា ៣៣០ លានដុល្លាររួចទៅហើយ ក្នុងការបង្កើនផលិតកម្មបច្ចេកវិទ្យាដ្រូន និងរ៉ូបូត UGV ព្រមទាំងប្រព័ន្ធអាវុធអេឡិកត្រូនិកផ្សេងៗទៀត គិតចាប់តាំងតែពីខែមករា ដើមឆ្នាំមក ជាមួយនឹងផលិតកម្មផលិតក្នុងស្រុកប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា មួយក្នុងចំណោមយានរ៉ូបូតដែលពេញនិយមបំផុតសម្រាប់សង្គ្រាមជួរមុខនៅអ៊ុយក្រែន គេមើលឃើញ Bizon-L ដែលមានទំងន់ប្រមាណជា ៣០០ គីឡូក្រាម និងអាចធ្វើដំណើរបានទៅដល់ចំងាយ ៥០ គីឡូម៉ែត្រ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនិងច្រើនជាងគេ។ យានរ៉ូបូតនេះ គឺជាបច្ចេកវិទ្យាស្តង់ដារបស់ប្លុកណាតូ ហើយវាត្រូវបានគេមើលឃើញថា បានប្រើប្រាស់ក្នុងបេសកកម្មស្ទើរគ្រប់សមរភូមិរបស់អ៊ុយក្រែន និងក៏មានប្រើប្រាស់ជាមួយនឹងក្រុមប្រទេសសម្ព័ន្ធមិត្តជាច្រើនផ្សេងទៀតផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា