ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

(ភ្នំពេញ)៖ មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង ពី​បណ្តាសហ​គ្រាស ក្រុមហ៊ុន និង​រោង​ចក្រ សរុប​ប្រមា​ណ ១៥០ នៅ​ថ្ងៃ​ទី១២-១៣ ខែ​កញ្ញា ឆ្នាំ​២០២៦ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជ​ធានីភ្នំ​ពេញ។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈបា​នថ្លែ​ងថា ព្រឹត្តិ​ការណ៍នេះ ត្រូវបាន​រៀប​​ចំ​ឡើង​​ក្នុង​គោល​បំណង​បង្កើត​វេទិកាដ៏​សំខាន់មួ​យសម្រាប់​ភ្ជាប់រ​វាងអ្ន​ក​ស្វែង​រក​ការ​ងារ និង​និយោជក ដើម្បី​ឱ្យ​យុវជន សិ​ស្ស-និ​ស្សិត អ្នក​បញ្ចប់​ការ​សិក្សា និងប្រជាពល​រដ្ឋដែលកំពុ​ងស្វែង​រកឱ​កាស​​ការ​ងារ អាច​ស្វែង​​រកការងារ​សម​ស្រប​ទៅ​តាម​ជំនា​ញ សម​ត្ថ​ភាព និង​ចំណា​ប់​អារម្មណ៍​របស់ខ្លួន​បាន​កាន់តែ​ងាយ​ស្រួ​ល។

លោកបន្តថា ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ ឆ្នាំ២០២៦ ត្រូវ​​បាន​សហ​ការ​រៀប​ចំ​ដោយ ទីភ្នាក់​ងារជា​តិ​មុខ​របរ និង​ការ​ងារ (NEA) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ, សហ​ភាព​សហព័ន្ធយុ​វជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ និង​សមាគមវាយនភណ្ឌ សម្លៀ​កបំពាក់ ស្បែក​​ជើង និង​ផលិតផ​លធ្វើដំណើ​រនៅ​កម្ពុជា (TAFTAC) ព្រ​មទាំ​ងទទួ​ល​បាន​ការគាំទ្រពី​អង្គ​ការអន្តរ​ជាតិ​ខាង​​ការ​ងារ(ILO) និង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ៖

«តាមរយៈព្រឹ​ត្តិការណ៍​នេះ អ្នកចូលរួម​នឹងអាចទទួ​លបាន​ឱកា​សជួ​បផ្ទា​ល់ជាមួយតំ​ណាងក្រុម​ហ៊ុន សហ​គ្រាស និង​រោង​ចក្រជា​ច្រើន ដើម្បីស្វែង​យល់អំពី​តម្រូវ​ការក​ម្លាំង​ពល​កម្ម លក្ខ​ខណ្ឌ​ការ​ងារ មុខតំ​ណែង​ការងារ និងឱ​កា​ស​អភិវ​ឌ្ឍអា​ជីពនៅ​ក្នុងស្ថា​ប័ន​នីមួយៗ។ អ្វីដែល​កាន់​តែពិសេ​ស សម្រា​ប់​អ្នក​​ស្វែ​ងរក​​ការ​ងារ ព្រឹត្តិ​ការ​ណ៍​​នេះ​នឹងផ្ត​​ល់ភាព​ងាយស្រួ​ល​ក្នុង​ការ​ស្វែងរ​កកា​រ​ងារ​​ដោយ​​អាច​បង្កើត​ប្រវត្តិរូ​ប​សង្ខេ​ប(CV) ដាក់​ពាក្យ និង​ចូល​សម្ភាសកា​រងារភ្លា​មៗ ជា​មួយ​តំ​ណាង​​ក្រុមហ៊ុ​នដែល​ចូ​ល​រួមក្នុងព្រឹត្តិការណ៍»។

​ក្រៅពីការស្វែ​​ងរកកា​រងារ ពិព័រណ៍នេះ​ក៏នឹង​ផ្តល់ឱកា​សដ​ល់​អ្នក​ចូល​រួ​មក្នុង​ការចូ​លរួម សិក្ខា​សាលា​ស្តីពីការ​លើក​កម្ពស់​ផ​លិតភា​ពកា​រងារ ដែលនឹង​មានកា​រចែករំ​លែ​កចំ​ណេះ​ដឹង បទ​ពិសោ​ធន៍ និង​ការអ​នុវត្ត​ល្អៗពី​វា​គ្មិន និង​អ្នក​ជំនា​ញពា​ក់ព័ន្ធ។

លោក ស៊ុន មេសា ថ្លែងថា សូមកុំឱ្យ​ឱកាស​​ការងារជាង ៣៥,០០០​កន្លែ​ងកន្លងផុ​តទៅ ដោ​យមិន​បាន​សាកល្បង។ នៅ​ថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ​២០២៦ ​នៅកោះ​​ពេជ្រ អាច​ជា​ចំ​​​ណុច​ចា​ប់ផ្តើម​ស​ម្រា​ប់​អា​ជី​​ពថ្មីរបស់យុវជន និង​អ្នក​ស្វែ​ង​រក​កា​រងា​រ​ជាច្រើ​​ន​នា​ក់​។

​ជាមួយគ្នា​នេះ អ្នកដែលមិន​អាចអញ្ជើ​ញចូលរួ​មផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍កោះ​ពេជ្រ ក៏អាច​ចូលរួ​ម​ស្វែង​រកឱកាស​ការ​ងារតាមប្រព័ន្ធ​អនឡា​ញ តាម​រយៈ​គេ​ហ​ទំព័រ careerfair.nea.gov.kh ដែលអនុ​ញ្ញាត​ឱ្យ​អ្នក​ស្វែងរ​កការងារ​អាច​ចូលមើល​ព័ត៌មា​នមុ​ខតំណែង​ការ​ងារ និងចូលរួមក្នុ​ងពិព័រណ៍កា​រងារតា​មប្រ​ព័ន្ធឌីជីថ​ល​។

ពិព័រណ៍ជា​តិការងារ និងផ​លិតភាពកា​រងារ ឆ្នាំ២០២៦ ត្រូវ​​បានចា​ត់ទុកជា​ឱកាសដ៏មា​នសារៈ​សំខាន់​សម្រាប់យុ​វ​ជន និងអ្ន​កស្វែ​ងរកកា​រងារ ជាពិសេស​ក្នុងបរិបទ​ដែល​ទី​ផ្សារ​ការងារកំ​ពុងមា​នការផ្លាស់​ប្តូរយ៉ាងឆា​ប់រហ័ស និង​តម្រូវ​ឱ្យកម្លាំ​ងពល​កម្មមា​នជំនាញ សមត្ថ​ភាព និង​ចំណេះ​ដឹង​សមស្រ​បទៅនឹង​តម្រូវការ​របស់និ​យោជ​ក។

ការចូល​រួមក្នុងព្រឹត្តិការណ៍​នេះ ក៏អាចជួ​យឱ្យអ្នក​ស្វែង​រក​ការ​ងារស្គាល់កាន់​តែច្បា​ស់អំពីទី​ផ្សារកា​រ​ងារ និង​អាច​ប្រៀប​ធៀបឱ​កាសការងា​រពីក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុងទីតាំ​ង​តែ​មួយ។ ជាពិ​សេស យុវ​ជនអាចប្រើ​ប្រាស់ឱ​កាស​នេះ ដើម្បី​សួរផ្ទាល់​ទៅកាន់​និយោជក​អំពីល​ក្ខខណ្ឌការងា​រ ជំនាញ​ដែល​ត្រូវការ និងផ្លូវអភិវឌ្ឍអាជី​ពនាពេលអ​នាគ​ត។

សម្រាប់​ព័ត៌​មាន​បន្ថែម អ្នកចាប់​អារម្មណ៍​អាច​ទាក់​ទង​តាម​លេខ​ទូរ​ស័​ព្ទ ០​១៧ ៤៦៧ ៤២៣ ឬ ០១៧ ៨៧១ ៨០៧ ឬទំនាក់ទំនង​តាម Hotline ១២៩៧៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា