ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖​ AI កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖​ AI កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថល

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៖​ AI កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ បញ្ញាសិប្បនិម្មិត (AI) បាន​ និងកំពុងក្លាយជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចឌីជីថលតាមរយៈការយកមកប្រើប្រាស់នៅក្នុងដំណើរការអាជីវកម្ម និងផលិតកម្មប្រចាំថ្ងៃស្ទើរគ្រប់វិស័យ។

Advertisement

ក្នុងវេទិកាពិភាក្សានៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេនរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកឡើងថា បច្ចុប្បន្ន បច្ចេកវិទ្យា និងនវានុវត្តន៍ (Innovation) មានសារៈសំខាន់ដែលត្រូវបានគេយកមកប្រើក្នុងគ្រប់វិស័យ ។ ជាក់ស្ដែង​ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យា AI យ៉ាងទូលាយនៅក្នុងសង្វាក់ផលិតកម្ម។​

លោក អ៊ឹង វីរៈ បានគូសបញ្ជាក់ថា៖​ ការប្រើប្រាស់ AI មិនត្រឹមតែក្នុងផ្នែកទីផ្សារ(Marketing) ឬផ្នែកលក់ (Sales) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើក្នុងផ្នែកគ្រប់គ្រងផងដែរ។ ការប្រើប្រាស់ឧបករណ៍ AI ជួយឲ្យបុគ្គលិកបង្កើនទិន្នផលការងារ និងជួយសម្រួលដល់ការផលិតវីដេអូ ឬការធ្វើបទបង្ហាញ (Presentations) ឲ្យកាន់តែរហ័ស និងមានគុណភាព។ លោកអគ្គនាយកបន្តវេន បានជំរុញឲ្យបុគ្គលិកចេះប្រើប្រាស់ឧបករណ៍ AI ដើម្បីជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ខនៈដែលក្រុមហ៊ុនបានផ្ដល់ឱកាស និងលើកទឹកចិត្តដល់បុគ្គលិកគ្រប់ផ្នែកឲ្យចេះយកបច្ចេកវិទ្យាមកអនុវត្តដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងខ្លួនឯង។

ជាមួយគ្នានេះដែរ លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) បានលើកឡើងពីភាពរីក​ចម្រើនដ៏ឆាប់រហ័ស និងអត្ថប្រយោជន៍ជាក់ស្តែងរបស់ AI ព្រមទាំងឧត្តមានុវត្តន៍ជាអន្តរជាតិ ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា AI។​

លោកបានលើកឡើងថា៖

«យើងបានបង្កើតក្រុមការងារដ៏ខ្លាំងមួយមកពីគ្រប់វិស័យ និងមានបទពិសោធន៍ចម្រុះ។ ក្រុមហ៊ុនមេរបស់យើងជាក្រុមហ៊ុន Semi-conductor ធំបំផុតនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនរបស់យើងផ្ទាល់ គឺជាក្រុមហ៊ុនដែលកំពុងព្យាយាមកសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ប្រទេសចិន»។


លោកបានរៀបរាប់ពីរបៀបដែលមាតិកាបង្កើតដោយ AI (AIGC) កំពុងផ្លាស់ប្តូរការធ្វើទីផ្សារ ទេសចរណ៍ និងការអប់រំ ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលពីមុនគឺសម្រាប់តែក្រុមហ៊ុនធំៗ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញឧទាហរណ៍ដែលក្រុមការងាររបស់លោក បានជួយឱ្យសហគ្រាសក្នុងស្រុកបង្កើតវីដេអូ ផ្សព្វផ្សាយរាប់ពាន់ ដោយប្រើ AI ត្រឹមតែក្នុងរយៈពេលមួយយប់ ដែលជួយកាត់បន្ថយចំណាយផលិតកម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក Zhao បានជំរុញឱ្យភាគីពាក់ព័ន្ធនៅកម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការកសាងពិភពលោកឌីជីថលជាមួយគ្នា៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា