ផលិតផលសន្សំថ្មីពី អិលអូអិលសុី “គណនីសន្សំតាមផែនការ” ផ្តល់អត្រាការប្រាក់រហូតដល់ 6.25% ក្នុងមួយឆ្នាំ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតផលសន្សំថ្មីពី អិលអូអិលសុី “គណនីសន្សំតាមផែនការ” ផ្តល់អត្រាការប្រាក់រហូតដល់ 6.25% ក្នុងមួយឆ្នាំ!

ផលិតផលសន្សំថ្មីពី អិលអូអិលសុី “គណនីសន្សំតាមផែនការ” ផ្តល់អត្រាការប្រាក់រហូតដល់ 6.25% ក្នុងមួយឆ្នាំ!

ផលិតផលថ្មីពី អិលអូអិលសុី បើក “គណនីសន្សំតាមផែនការ” អាចទទួលបានអត្រាការប្រាក់ខ្ពស់ហួសពីការរំពឹង រហូតដល់ 6.25% ក្នុងមួយឆ្នាំ!

Advertisement

តើលោកអ្នកកំពុងមានទម្លាប់សន្សំប្រាក់ ឬកំពុងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតមែនទេ?

អិលអូអិលសុី សូមណែនាំផលិតផលសន្សំថ្មីសន្លាង “គណនីសន្សំតាមផែនការ” ដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង។

“គណនីសន្សំតាមផែនការ” មានភាពខុសប្លែកពីគណនីសន្សំដទៃ ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ប្រាក់សន្សំបានបន្តបន្ទាប់ ដោយមិនចាំបាច់ដាក់តែម្តងក្នុងចំនួនធំ និងរយៈពេលកំណត់ណាមួយនោះទេ។ គណនីនេះសមស្របសម្រាប់គោលដៅផ្សេងៗ ដូចជាការសន្សំសម្រាប់ទិញផ្ទះ ឬរថយន្ត សន្សំសម្រាប់ការសិក្សារបស់កូនៗ ចាប់ផ្តើមអាជីវកម្ម ឬគម្រោងដំណើរកម្សាន្តជាដើម។

ជាមួយ “គណនីសន្សំតាមផែនការ” អតិថិជនអាចចាប់ផ្តើមសន្សំបានចាប់ពីត្រឹមតែ 10 ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • អត្រាការប្រាក់កើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតដល់ 6.25% ក្នុងមួយឆ្នាំ
  • ភាពបត់បែនក្នុងការរៀបចំផែនការសន្សំទៅតាមលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន
  • ជួយបង្កើតទម្លាប់សន្សំយ៉ាងមានវិន័យ និងទៀងទាត់
  • សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការដាក់ប្រាក់ និងគ្រប់គ្រងគណនីតាមរយៈ LOLC Mobile
  • អាចជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ឆ្នាំ រហូតដល់ 5 ឆ្នាំ
  • អាចសន្សំបានតាមបែបប្រចាំថ្ងៃ ប្រចាំខែ ឬតាមផែនការដែលសមស្រប

បញ្ជាក់៖ ដើម្បីអាចទទួលបានអត្រាការប្រាក់ដំឡើងទៅតាមឆ្នាំនីមួយៗ អតិថិជនត្រូវដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការ 12ខែ (ជាប់ៗគ្នា)។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍បើក “គណនីសន្សំតាមផែនការ” អាចអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលសុី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖

  • 023 991 991
  • 014 991 991
  • 096 3 991 991
  • 031 3 991 991

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា