នាយករដ្ឋមន្ត្រីប៊ុលហ្គារីជាប់ឆ្នោតថ្មី បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាល្លឺម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីប៊ុលហ្គារីជាប់ឆ្នោតថ្មី បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាល្លឺម៉ង់

នាយករដ្ឋមន្ត្រីប៊ុលហ្គារីជាប់ឆ្នោតថ្មី បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាល្លឺម៉ង់

នៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៊ុលហ្ការីលោក Rumen Radev ដែលទើបឡើងកាន់តំណែង នឹងត្រូវបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៅក្នុងទីក្រុងប៊ែរឡាំង។

Advertisement

តាមផែនការ លោកនាយករដ្ឋមន្ត្រីនឹងត្រូវមានជំនួបមួយចំនួន បូករួមទាំងជំនួបដោយផ្ទាល់ជាមួយនឹងអធិកាបតីអាល្លឺម៉ង់លោក Friedrich Merz ផងដែរ។

កាសែតប៊ុលហ្ការី Novinata បានសរសេរថា ក្រៅតែពីជំនួបទ្វេភាគីដោយផ្ទាល់រវាងលោក Radev និង លោក Merz គេក៏រំពឹងមាន កិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូទាំងពីរផងដែរ។ ជំនួបទាំងនោះនឹងប្រព្រឹត្តទៅដោយមានការចូលរួមអមដំណើរពីសំណាក់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្ម លោក Alexander Pulev និងរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Velislava Petrova។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សានេះគឺនឹងមានប្រធានបទធំៗមកពីវិស័យសហប្រតិបត្តិការទ្វេភាគី បូករួមទាំងបញ្ហាគោលនយោបាយអឺរ៉ុប និងគោលនយោបាយសន្តិសុខអន្តរជាតិផងដែរ។

ប្រទេសអាល្លឺម៉ង់គឺ​ជា​ប្រទេស​ដំបូង ​ដែល​លោក Rumen Radev បានធ្វើ​ទស្សនកិច្ច​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រីថ្មី ហើយដំណើរ​ទស្សនកិច្ចនេះនឹងអាចបន្ត​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរឱ្យបានកាន់តែប្រសើរឡើង។

គួរឱ្យដឹងដែរថា ការបោះឆ្នោតសភាមុនអាណត្តិនៅប៊ុលហ្គារី កាលពីថ្ងៃទី ១៩ ខែមេសា កន្លងទៅ បានបញ្ចប់ទៅ ដោយលទ្ធផលដ៏គួរឱ្យយភ្ញាក់ផ្អើលដោយគណបក្ស Progressive Bulgaria របស់លោក Rumen Radev បានទទួលសម្លេងគាំទ្រយ៉ាងច្រើនលើសលប់រហូតដល់ ៤៤.៥៩ ភាគរយ នៃសម្លេងឆ្នោតសរុប៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា