កូរ៉េខាងជើងចែងច្បាប់ថ្មី អនុញ្ញាតឱ្យបំផ្ទុះនុយក្លេអ៊ែរភ្លាមៗ ក្នុងករណីមានការធ្វើឃាតមេដឹកនាំលោក គីម ជុងអ៊ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងចែងច្បាប់ថ្មី អនុញ្ញាតឱ្យបំផ្ទុះនុយក្លេអ៊ែរភ្លាមៗ ក្នុងករណីមានការធ្វើឃាតមេដឹកនាំលោក គីម ជុងអ៊ុន

កូរ៉េខាងជើងចែងច្បាប់ថ្មី អនុញ្ញាតឱ្យបំផ្ទុះនុយក្លេអ៊ែរភ្លាមៗ ក្នុងករណីមានការធ្វើឃាតមេដឹកនាំលោក គីម ជុងអ៊ុន

នៅក្នុងកិច្ចប្រជុំសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង Supreme People’s Assembly​ (SPA) កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានសម្រេចចិត្តក្នុងការចែងច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យកងទ័ពអាចចុចបញ្ជាអាវុធនុយក្លេអ៊ែរភ្លាមៗ ដើម្បីធ្វើការសងសឹក ក្នុងករណីដែលមានការធ្វើឃាតណាមួយទៅលើមេដឹកនាំលោក គីម ជុងអ៊ុន។

Advertisement

នៅក្នុងអត្ថបទដែលចេញផ្សាយដោយ FOX News កាលពីចុងសប្តាហ៍កន្លងមកនេះ បានសរសេរថា ​ការ​ធ្វើច្បាប់នេះ​ត្រូវ​បាន​អនុម័តរួចរាល់ហើយ តាំងតែពី​អំឡុង​សម័យប្រជុំ​មួយ​របស់​ SPA ដែល​បានបញ្ចប់ទៅកាលពី​ថ្ងៃ​ទី ២២ ខែ​មីនា នៅ​ទីក្រុង​ព្យុងយ៉ាង។

យ៉ាងណាក្តី យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា ទីភ្នាក់ស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង ហៅកាត់ថា NIS ទើបតែបានធ្វើការជម្រាបជូនព័ត៌មាននេះទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្នុងសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ។

គោលការណ៍ដែលបានកែសម្រួលនេះគូសបញ្ជាក់អំពីនីតិវិធីសម្រាប់វិធីសាស្ត្រក្នុងការសងសឹក ប្រសិនបើថ្នាក់ដឹកនាំកំពូងលរបស់កូរ៉េខាងជើងត្រូវបានធ្វើឃាត ដោយប្រការណាមួយ។

បទប្បញ្ញត្តិថ្មីដែលបានធ្វើបច្ចុប្បន្នភាពបានចែងបែបនេះថា ប្រសិនបើប្រព័ន្ធបញ្ជា និងការគ្រប់គ្រងលើកងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋត្រូវបានដាក់ឱ្យស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយការវាយប្រហារណាមួយ នោះមានន័យថា ការវាយប្រហារដោយនុយក្លេអ៊ែរនឹងត្រូវចាប់ផ្តើមដោយស្វ័យប្រវត្តិ និងភ្លាមៗ។

កាលពីមេសាកន្លងទៅ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើការប្តេជ្ញាចិត្តថា នឹងពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសបន្ថែមទៀត ខណៈពេលដែលរក្សាជំហរដ៏ម៉ឺងម៉ាត់សំដៅចំពោះកូរ៉េខាងត្បូង ដែលលោកហៅថាជារដ្ឋដែលបង្កអរិភាពបំផុតសម្រាប់កូរ៉េខាងជើង។

ដោយឡែកកាសែត The Telegraph បានរាយការណ៍ថា ការផ្លាស់ប្តូរច្បាប់ថ្មីនេះកើតឡើង ចំពេលមានភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៅទូទាំងពិភពលោកកាន់តែខ្លាំងឡើង ជាពិសេស ក្រោយប្រតិបត្តិការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្ត្រីដទៃទៀតពីសំណាក់កងកម្លាំងយោធារបស់អាម៉េរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា