កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

បរទេស​ ៖ កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon។ វត្តមាននាវាចម្បាំងសម្រាប់កងទ័ពជើងទឹកនេះ គឺជាផ្នែកមួយនៃការបង្កើនសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទៅកាន់ដែនសមុទ្រដែលអាចកើតមានជាយថាហេតុ នេះបើយោងតាមអត្ថបទចេញផ្សាយដោយទូរទស្សន៍ CNN កាលពីពេលកន្លងទៅថ្មីៗនេះ ។

Advertisement

នៅក្នុងពិធីថ្លែងការណ៍នាអំឡុងពេលសម្ភោធ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា នាវាចម្បាំងនេះបានបញ្ជាក់ពីការបញ្ចប់ទៅនៃការជាប់គាំងផ្នែកកងទ័ពជើងទឹករបស់ខ្លួនដែលបានអូសបន្លាយអស់រយៈពេលជាង ៧០ឆ្នាំមកហើយនោះ ដោយលោកបានទទួលស្គាល់ថា កាលពីមុន កងទ័ពជើងទឹកត្រូវបានចាត់ទុកថាជាកម្លាំងដែលមានកម្រិតទន់ខ្សោយជាងគេបំផុតក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ប្រទេស។

នាវា Choe Hyon នេះ នឹងអាចចូលបម្រើការងារយ៉ាងសកម្ម បន្ទាប់ពីបានឆ្លងកាត់ការសាកល្បងប្រតិបត្តិការនៅលើសមុទ្រអស់រយៈពេល ១៤ខែ ហើយត្រូវបានរំពឹងថានឹងបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីលវាយប្រហារលើដីគោកផងដែរ។

បន្ថែមពីនោះលោក គីម ក៏បានដាក់ចេញនូវផែនការដ៏មហិមាមួយបន្ថែមទៀត ដោយបញ្ជាឱ្យរោងចក្រផលិតនាវារបស់រដ្ឋ ផលិតនាវាចម្បាំងថ្មីឱ្យបានចំនួន ២គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ខាងមុខ រួមទាំងនាវាល្បាតយុទ្ធសាស្ត្រ (Strategic Cruisers) ដែលមានទំហំធំជាងនាវាចម្បាំង Choe Hyon ដែលទើបតែដាក់ឱ្យដំណើរការនេះដល់ទៅទ្វេដង។

យ៉ាងណាក៏ដោយ អ្នកជំនាញសន្តិសុខក្នុងតំបន់បានកត់សម្គាល់ថា កងនាវារបស់កូរ៉េខាងជើង នៅតែមានកម្រិតយឺតយ៉ាវខ្លាំងនៅឡើយបើប្រៀបធៀបទៅនឹងបច្ចេកវិទ្យាអេឡិចត្រូនិក និងរ៉ាដាដ៏ទំនើបរបស់សហរដ្ឋអាម៉េរិក រួមទាំងកូរ៉េខាងត្បូងផងដែរ ប៉ុន្តែវាបានបង្ហាញថា កូរ៉េខាងជើង អាចនឹងទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា និងសម្ភារៈយ៉ាងច្រើនពីប្រទេសជាមិត្តរបស់ខ្លួន ជាពិសេសគឺប្រទេសរុស្ស៊ីតែម្តង។ ស្របពេលជាមួយគ្នានេះដែរ អ្នកវិភាគយោធាមួយចំនួនបានព្រមានថា ការផ្លាស់ប្តូរពីការការពារឆ្នេរសមុទ្របែបប្រពៃណី ទៅជាកងនាវាដែលអាចធ្វើប្រតិបត្តិការលើមហាសមុទ្របែបនេះ អាចនឹងបង្ខំឱ្យសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ចាប់ផ្តើមពិចារណាពង្រីកការឃ្លាំមើលតាមផ្លូវទឹក ក៏ដូចជារៀបចំយុទ្ធសាស្ត្រការពារក្នុងតំបន់របស់ពួកគេយ៉ាងខ្លាំងក្លាជាងមុនបន្ថែមទៀតជាក់ជាមិនខាន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា