ក្រុមហ៊ុន អូស៊ីអាយស៊ី ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ហ្វាល់ខន សហការគ្នាដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ៊េបផល និង AI នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន អូស៊ីអាយស៊ី ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ហ្វាល់ខន សហការគ្នាដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ៊េបផល និង AI នៅកម្ពុជា

ក្រុមហ៊ុន អូស៊ីអាយស៊ី ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ហ្វាល់ខន សហការគ្នាដើម្បីគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ៊េបផល និង AI នៅកម្ពុជា

ខែឧសភា ឆ្នាំ២០២៦ ភ្នំពេញ – ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើភាពជាដៃគូជាមួយក្រុមហ៊ុនហ្វាល់ខន (Falcon Tech) ដែលជាតំណាងចែកចាយដែលមានសិទ្ធិផ្តាច់មុខលើផលិតផល អ៊េបផល (Apple) នៅកម្ពុជា ដើម្បីសហការលើគំនិតផ្តួចផ្តើមគាំទ្រដល់ការអប់រំឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជន និងការប្រើប្រាស់បច្ចេកវិទ្យា របស់ក្រុមហ៊ុន Apple នៅទូទាំងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Jean-Michel Ngo នាយកប្រតិបត្តិក្រុមហ៊ុន Falcon Tech លោក Dominic Mario Notario នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC។

Advertisement

ភាពជាដៃគូនេះនឹងគាំទ្រដល់កម្មវិធីអប់រំឌីជីថល និងសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យា Apple នៅតាមគ្រឹះស្ថានអប់រំរបស់ OCIC រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ​ (CIS), École Française Internationale, សាលាអន្តរជាតិនរា, សាកលវិទ្យាល័យ ខេមតិច និង Université Francophone d’Asie ដែលនឹងបើកសម្ពោធនាពេលខាងមុខ។

កិច្ចសហការនេះក៏នឹងពិចារណាលើការអភិវឌ្ឍមន្ទីរពិសោធន៍បច្ចេកវិទ្យា និងនវានុវត្តន៍នៅ ខនិកសិន កោះពេជ្រ (Connexion Koh Pich) ដែលផ្តល់ជូនសហគ្រិន ក្រុមហ៊ុនធុរកិច្ចថ្មី (Startups) និងធុរកិច្ចនានា នូវសិទ្ធិចូលប្រើប្រាស់ឧបករណ៍ឌីជីថលដែលដំណើរការដោយ Apple កន្លែងធ្វើការសហការ និងបរិយាកាសផ្តោតលើភាពច្នៃប្រឌិត។

បន្ថែមពីនេះ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងសិក្សាឱកាសក្នុងការលើកកម្ពស់ការចូលរួមរបស់អតិថិជន ពង្រីកការទទួលបានដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ផលិតផល និងសេវាកម្ម Apple និងគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយនៅកម្ពុជា។

«យើងរីករាយក្នុងការសិក្សាស្វែងយល់ពីមធ្យោបាយដើម្បីគាំទ្រដល់ការប្រើប្រាស់ និងសេវាកម្មឌីជីថលផ្សេងៗ តាមរយៈភាពជាដៃគូជាមួយប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយរបស់ក្រុមហ៊ុន OCIC។ ចំណង់ចំណូលចិត្តរបស់កម្ពុជាចំពោះឧបករណ៍អេឡិចត្រូនិចកម្រិតខ្ពស់ បង្ហាញពីភាពច្បាស់លាស់អំពីអនាគតដែលខ្លួនកំពុងអភិវឌ្ឍ ដែលផ្តោតលើគុណភាព ការតភ្ជាប់ និងមហិច្ឆតា។» លោក Jean-Michel Ngo នាយកប្រតិបត្តិ Falcon Tech បានមានប្រសាសន៍។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានលើកឡើង៖ «ភាពជាដៃគូនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខ ខណៈពេលដែលយើងបន្តស្វែងរកឱកាសតាមរយៈបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យអប់រំ និងនវានុវត្តន៍។ ការអភិវឌ្ឍគំនិតផ្តួចផ្តើមនេះគឺជាសក្តានុពលខ្លាំងក្នុងការគាំទ្រដល់សិស្សានុសិស្ស សហគ្រិន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។»

កិច្ចសហការនេះ ក៏អាចពង្រីកទៅកាន់ប្រព័ន្ធអេកូឡូស៊ីទូលំទូលាយរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ផងដែររួមទាំងគំនិតផ្តួចផ្តើមដែលដែលអាចភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ដូចជាធនាគារកាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា ក៏ដូចជាក្រុមហ៊ុន Canadia Impact Fund Co., Ltd. ដោយផ្តោតរួមគ្នាលើការគាំទ្រនវានុវត្តន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា។ «ភាពជាដៃគូយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតតម្លៃដ៏មានអត្ថន័យដល់អតិថិជនរបស់យើង។ រួមគ្នាជាមួយ Falcon Tech យើងរីករាយក្នុងការសិក្សាឱកាសសហការបន្ថែមដើម្បីបង្កើនការចូលរួមរបស់អតិថិជន និងទំនុកចិត្តចំពោះម៉ាកយីហោតាមរយៈការផ្តល់ជូនពិសេស ការរួមបញ្ចូលផលិតផល និងដំណោះស្រាយហិរញ្ញវត្ថុដែលទាក់ទាញ។» លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានបន្ថែម។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន OCIC ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន Falcon Tech មានគោលបំណងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដែលធ្វើអោយប្រសើរឡើងនូវការប្រើប្រាស់បច្ចេកវិទ្យា ដំណោះស្រាយហិរញ្ញវត្ថុដែលផ្តោតលើអតិថិជន និងកិច្ចសហការឌីជីថលនៅទូទាំងវិស័យអប់រំ ធុរកិច្ច និងនវានុវត្តន៍។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា