តម្លៃប្រេងធ្លាក់ចុះជាង ៥% បន្ទាប់ពីប្រធានាធិបតីអាម៉េរក Donald Trump បង្ហើបពីផែនការសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះជាង ៥% បន្ទាប់ពីប្រធានាធិបតីអាម៉េរក Donald Trump បង្ហើបពីផែនការសន្តិភាព

តម្លៃប្រេងធ្លាក់ចុះជាង ៥% បន្ទាប់ពីប្រធានាធិបតីអាម៉េរក Donald Trump បង្ហើបពីផែនការសន្តិភាព

បរទេស៖ តម្លៃប្រេងធ្លាក់ចុះជាង ៥ ភាគរយ បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់។ នេះបើយោងតាមការរាយការណ៍ពី CNA។

Advertisement

នៅថ្ងៃពុធនេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ៥,៩២ ភាគរយ ឬ ៩៨,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង West Texas Intermediate (WTI) ធ្លាក់ចុះ ៥ ភាគរយ ឬ នៅត្រឹម ៨៧,៧២ ដុល្លារក្នុងមួយបារ៉ែល។ បន្ថែមពីនេះ តម្លៃហ៊ុននៅនៅក្នុងទីផ្សារអាស៊ីដូចជា Nikkei របស់ជប៉ុន និង Kospi របស់កូរ៉េខាងត្បូងបានកើនឡើងជាង ៣ ភាគរយ។

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីអាម៉េរិក Donald Trump បានផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមជិតមួយខែកន្លងមកនេះ ខណៈទីក្រុងតេអេរ៉ង់ទើបប្រកាសអនុញ្ញាតឱ្យនាវាប្រេងមិនមានអរិភាពអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។ ប៉ុស្តិ៍ទូរទស្សន៍មួយរបស់អ៊ីស្រាអែល បានលើកឡើងថា អាម៉េរិកស្វែងរកដំណោះស្រាយសម្រាប់បទឈប់បាញ់រយៈពេលមួយខែមកហើយ រួមមាន កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបញ្ឈប់ការគាំទ្រដល់ក្រុមប្រូកស៊ី និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

កាលពីថ្ងៃអង្គារ៍ តម្លៃប្រេងបានឡើងថ្លៃដែលធ្វើឱ្យពាណិជ្ជករ និងវិនិយោគិនប្រុងប្រយ័ត្ន និងរំពឹងទុកលើកិច្ចព្រមព្រៀងនៃការបញ្ចប់សង្គ្រាម។ លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities Investment លើកឡើងថា ការរំពឹងទុកលើបទឈប់បាញ់មានភាពវិជ្ជមានបន្តិច ប៉ុន្តែទស្សនវិស័យនៅតែមិនប្រាកដប្រជាថាតើការចរចានឹងទទួលបានជោគជ័យឬអត់?

សង្គ្រាមនេះបានបញ្ឈប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវឆ្លងកាត់ច្រកសមុទ្រ ដែលជាធម្មតាដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ឧស្ម័ន និងប្រេងឆៅរបស់ពិភពលោក ដែលបណ្តាលឱ្យទីភ្នាក់ងារថាមពលអន្តរជាតិហៅថា ជាការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត។

សូមបញ្ជាក់ថា សង្រ្គាមរវាងអាម៉េរិករួមគ្នាជាមួយអ៊ីស្រាអែលវាយទៅលើអ៊ីរ៉ង់ បានធ្វើឲ្យច្រកសមុទ្រ Hormuz ជាប់គាំងទាំងស្រុង ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនប្រេងពិភពលោកប្រហែល ២០ ភាគរយ។​ បញ្ហានេះបង្កឲ្យតម្លៃថាមពលឡើងថ្លៃជាបន្តបន្ទាប់ និងរំខានទៅដល់ចរន្តសេដ្ឋកិច្ចពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនដឹកជញ្ជូនមិនហ៊ានប្រថុយឆ្លងកាត់តំបន់គ្រោះថ្នាក់នោះទេ ដោយសារក្ដីព្រួយបារម្ភចម្បង គឺសុវត្ថិភាពរបស់នាវិក និងទ្រព្យសម្បត្តិនៅក្នុងនាវា៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា