តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

បរទេស៖ តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន។ នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមការរាយការណ៍ពី CNBC។

Advertisement

បន្ទាប់ពីកិច្ចប្រជុំជាមួយនឹងមេដឹកនាំចិន ប្រធានាធិបតីអាម៉េរិកលោក Donald Trump និយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា៖

“ពួកគេ (ចិន) យល់ព្រមថា ពួកគេចង់ទិញប្រេងពីអាម៉េរិក។ ពួកគេនឹងធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ កប៉ាល់ចិននឹងធ្វើដំណើរទៅកាន់រដ្ឋតិចសាស់ រដ្ឋលូអ៊ីសស៊ីអាណា និងរដ្ឋអាឡាស្កា។”

យ៉ាងណាមិញ ចិន​មិន​បាន​បញ្ជាក់​ពី​ការ​ទិញ​ថាមពល​ទេ ខណៈដែលសារព័ត៌មាន CNBC បានទាក់ទងទៅអាជ្ញាធរចិនដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។

មកទល់ពេលនេះ ចិនគឺជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់ ដោយការទិញមានចំណែកប្រហែល ៩០ ភាគរយ នៃការនាំចេញប្រេងសរុបរបស់អ៊ីរ៉ង់។ នៅក្នុងឆ្នាំ ២០២៥ ចិននាំចូលប្រេងពីអ៊ីរ៉ង់ប្រហែល ១,៤ លានបារ៉ែលក្នុងមួយថ្ងៃ។

ផ្ទុយទៅវិញ ការនាំចេញប្រេងឆៅ​ និងផលិតផលប្រេងរបស់អាម៉េរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយបានធ្លាក់ចុះ ២៥ ភាគរយ មកនៅត្រឹម ២៣៧,៨ លានកាលពីឆ្នាំ ២០២៥ ។ ការនាំចេញប្រេងឆៅសុទ្ធធ្លាក់ចុះខ្លាំងដល់ទៅ ៩៥ ភាគរយ មកនៅត្រឹមប្រហែល ៨,៤ លានបារ៉ែលក្នុងឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះ ការឡើងថ្លៃនៃតម្លៃប្រេងក៏ត្រូវបានជំរុញដោយការព្រមព្រៀងគ្នារវាងមេដឹកនាំទាំងពីរក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លើកឡើងថា ទីក្រុងប៉េកាំងអំពាវនាវឱ្យមានការបើកផ្លូវដឹកជញ្ជូនឡើងវិញឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដោយជំរុញឱ្យភាគីនៅក្នុងសង្រ្គាមឆ្ពោះទៅរកបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ដើម្បីនាំមកនូវស្ថេរភាពដល់តំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់មន្ត្រីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ប្រធានាធិបតី Xi ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ប្រទេសចិនចំពោះការប្រើកម្លាំងយោធានៅច្រកសមុទ្រ និងសកម្មភាពណាមួយដែលប្រមូលថ្លៃឆ្លងកាត់។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក Scott Bessent លើកឡើងដែរថា ចិននឹងធ្វើការនៅពីក្រោយឆាក ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលពួកគេបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យច្រកសមុទ្របើកឡើងវិញ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា