តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

បរទេស៖ នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងសកលបានឡើងថ្លៃជាង ៤ ភាគរយ ដោយសារការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នៅតែបន្តស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ ប្រកាសពីការវាយប្រហារគ្នាសារជាថ្មី។

Advertisement

នៅក្នុងបញ្ជីតម្លៃទីផ្សារប្រេងសកលបានបង្ហាញថា ប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កងកម្លាំងយោធាអាម៉េរិកទើបតែបញ្ចប់ការវាយប្រហារថ្មីមួយវគ្គទៀតប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាច្រើនកន្លែង។ ជាការឆ្លើយតប កងទ័ពអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ពួកគេក៏បានវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ចំគោលដៅដូចគ្នា។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ច្រកសមុទ្រ Hormuz នៅតែបើកចំហសម្រាប់ការធ្វើចរាចរណ៍ពាណិជ្ជកម្ម បើទោះបីជាអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ បន្ទាប់ពីមាននាវាដឹកទំនិញមួយគ្រឿងបានឆ្លងកាត់ដោយគ្មានការអនុញ្ញាត និងត្រូវបានវាយប្រហារក៏ដោយ។ យ៉ាងណាមិញ នាវាជាច្រើនមិនហ៊ានប្រថុយឆ្លងកាត់នោះទេ ដោយសារការគំរាមកំហែងខ្ពស់ពីអ៊ីរ៉ង់ ដែលធ្វើឱ្យការដឹកជញ្ជូនបន្តជាប់គាំង។ ទិន្នន័យតាមដាននាវាពីក្រុមហ៊ុន Kpler បង្ហាញថា មាននាវាត្រឹមតែ ៦ គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រនេះកាលពីថ្ងៃអាទិត្យ ដែលនេះជាចំនួនទាបបំផុតក្នុងរយៈពេល ៥ សប្តាហ៍ចុងក្រោយ។ ទន្ទឹមនឹងនេះ ការវាយប្រហារគ្នាទៅវិញទៅមកកំពុងកើនឡើងជាលំដាប់ ដែលបង្កជាមន្ទិលសង្ស័យកាន់តែខ្លាំងឡើងសម្រាប់ពេលអនាគតនៃកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់ បើទោះបីជាពួកគេបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបើកច្រកសមុទ្រនេះឡើងវិញ និងបញ្ចប់សង្រ្គាមក៏ដោយ។

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការផ្គត់ផ្គង់ប្រេងសកលបានកើនឡើង ៤,១ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមិថុនា ប៉ុន្តែមានកម្រិតទាបជាងមុនពេលមានសង្រ្គាមដែលមានចំនួនរហូតដល់ ៩,៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ក្រុមអ្នកវិភាគមកពីធនាគារ ANZ បានព្យាករណ៍ថា ក្តីសង្ឃឹមចំពោះដំណោះស្រាយលើការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ អាចនឹងត្រូវរលាយបាត់ទៅវិញ បន្ទាប់ពីភាពតានតឹងបានឡើងកម្តៅខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅនេះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា