ក្រុមហ៊ុន​ចម្ការដូងប្រេង​របស់​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចំណាយប្រាក់ជាង ​១៨ លានដុល្លារ​ទៅលើ​កម្លាំង​ពលកម្ម និងថែទាំ ក្នុងមួយឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​ចម្ការដូងប្រេង​របស់​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចំណាយប្រាក់ជាង ​១៨ លានដុល្លារ​ទៅលើ​កម្លាំង​ពលកម្ម និងថែទាំ ក្នុងមួយឆ្នាំ​

ក្រុមហ៊ុន​ចម្ការដូងប្រេង​របស់​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចំណាយប្រាក់ជាង ​១៨ លានដុល្លារ​ទៅលើ​កម្លាំង​ពលកម្ម និងថែទាំ ក្នុងមួយឆ្នាំ​

ភ្នំពេញ៖ ក្នុង​មួយឆ្នាំ ដំណាំ ដូង​ប្រេងរបស់អ្នកឧកញ៉ា​ ម៉ុង ឬទ្ធី ត្រូវចំណាយ​ថវិកា​ទាំង​កម្លាំង​ពលកម្ម ការ​ថែទាំផ្សេងៗសរុបប្រមាណ ១៨,៤៩ ​លានដុល្លារអាម៉េរិក ឬប្រមាណ ១,៥៤ លានដុល្លារអាម៉េរិកក្នុងមួយខែ។ នេះបើតាមការ​បញ្ជាក់ពីលោក អ៊ិត ណុប នាយកគ្រប់គ្រង​ក្រុមហ៊ុនម៉ុង ឬទ្ធី វិនិយោគទុន​ដំណាំដូង​ប្រេង​កម្ពុជា។

Advertisement

លោកបានមានប្រសាសន៍ថា  ការ​ចំណាយ​ទូទៅ​សំខាន់ៗសម្រាប់​ដំណើរការ​លើ​ដំណាំដូង​ប្រេង និងការ​ចម្រាញ់ប្រេង​ដូង មាន​ចំនួន ៤ សំខាន់​ៗ ក្នុងនោះរួមមាន ១. បុគ្គលិក និងកម្មករ​គិតជា​មធ្យម​ ៨,១៦ លាន​ដុល្លារក្នុងមួយឆ្នាំ  ២. ជីគីមី​និងថ្នាំត្រូវ​ចំណាយប្រមាណ ៧,៤ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ៣. ចំណាយទៅលើ​ប្រេង​ឥន្ធនៈ​អស់​ប្រមាណ ១,៧ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និង៤. ការ​ចំណាយ​ទៅលើ​ការ​ជួស​ជុល​គ្រឿង​ចក្រ និង​រោងចក្រ ប្រមាណ ១,៧ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

លោកបានបន្តថា​ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន ​ម៉ុង ឬទ្ធី ​វិនិយោគទុន​ដំណាំដូ​ងប្រេង​កម្ពុជា មានផ្ទៃដី​សរុប​ ២០ ២៦៤ ហិកតា ដោយក្នុងនោះ មានដីសម្បទាន​សេដ្ឋកិច្ចរបស់រដ្ឋ​ប្រមាណ​ ៦ ២៨០ ហិកតា​ ក្រៅពីនោះជា​ដីឯកជនរបស់​​ក្រុមហ៊ុន​ដែលបានពីកា​រប្រមូលទិញពីប្រជាជន​។ ​ក្រុមហ៊ុន​បានធ្វើការ​ដាំដុះ​ដំណាំដូងប្រេង​ចាប់តាំងពី​ឆ្នាំ ១៩៩៧ បានចំនួន ១៦ ៥០០ ហិកតា​ ដោយបានដាំចប់សព្វ​គ្រប់​នៅឆ្នាំ ២០១៨។

លោកបន្ថែមថា ដោយសារតែដើម​ដូង​ខ្លះ​មានអាយុ​ច្រើន រហូតដល់ ៣០ ឆ្នាំ និងលូតលាស់​ខ្ពស់ៗ ធ្វើឱ្យទិន្ន​ផលធ្លាក់ចុះ ទើប​ក្រុមហ៊ុនបានសម្រេច​កាប់ដើមដូង​ចាស់ៗ​ចោល ​ហើយគ្រោងនឹង​ដាំថ្មីឡើងវិញ។ ជាជំហានដំបូង ក្រុមហ៊ុន​នឹងដាំថ្មីឡើងវិញ​លើ​ផ្ទៃប្រមាណ ៦ ២៨០​ ហិកតា​ ដោយនឹងត្រូវ​ប្រើ​ពេល ១១ ឆ្នាំដើម្បីសម្រេច​ផែនការ។

អ្នកឧកញ៉ា​ ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប​ បានមានប្រសាសន៍ថា ដូង​ប្រេង​គឺជា​ដំណាំដែលត្រូវ​ប្រើ​ដើមទុនច្រើន​ ជាក់ស្ដែង​ចាប់តាំងពី​ដំណើរការ​ដាំដុះមកដល់ឥឡូវ​ក្រុមហ៊ុន​បានចំណាយថវិកា​ប្រមាណ ១៥០ លានដុល្លារអាម៉េរិក​ហើយ ដោយមិនទាន់ទទួលបានដើមទុនត្រលប់មកវិញទេ។ ប៉ុន្តែបើសួរថា​តើចំណេញឬខាត អ្នកឧកញ៉ា​បានបញ្ជាក់​បើសិនជាខាត​ក៏លោកមិន​ធ្វើបន្ត​ដែរ។​ ក្នុងន័យនេះ អ្នកឧកញ៉ា​ចង់សំដៅថា ពេលដែលទទួលបាន​ផល​កម្រៃពីដំណាំដូង​ប្រេង គឺលោក​យកមកវិនិយោគ​បន្ត​ ដូច្នេះហើយមិនទើបមិនមានលុយនៅសល់។

អ្នកឧកញ៉ា​បានមានប្រសាសន៍ថា ការវិនិយោគលើ​ដំណាំដូងប្រេង​របស់ក្រុមហ៊ុន​នៅកម្ពុជា គឺ​ជាការ​ចង់ឱ្យកម្ពុជា​មាននូវអ្វីដែលពិភពលោក​មានដែរ។ ការដាំដុះដំណាំ​នេះ អាចឱ្យពលរដ្ឋ​កម្ពុជា​ដែលចង់​មើលដូងប្រេង​មិនចាំបាច់ហៅទៅក្រៅប្រទេស​ ដើម្បីទៅមើលដូងប្រេងទេ ដូច្នេះពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​មកទស្សនា​ ឬចូលមើល​ចម្ការដូង​ប្រេង​របស់អ្នកឧកញ៉ា​ដោយមិនគិតថ្លៃ។

អ្នកឧកញ៉ា​បន្ថែមថា ការ​បង្កើត​ក្រុមហ៊ុនដាំដុះដំណាំដូងប្រេង​នេះដែរ ក៏​ដើម្បីបង្កើតការងារ​ជូនប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ និងរកប្រាក់ចំណូលផងដែរ ជាក់ស្ដែង ក្នុងចម្ការ​ដូងប្រេងរបស់អ្នក​ឧកញ៉ា​មានកម្មករ​ និងបុគ្គលិក​រាប់ពាន់នាក់​ និង​ផ្ដល់ប្រាក់ខែជូនពួកគេ​ទៀងទាត់​ប្រមាណ ៦៨ ​ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយខែ​។

លោក​ស្ រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរ​ងស្រុកព្រៃនប់ បានមានប្រសាសន៍ថា ក្រុមហ៊ុ​នម៉ុង ឬទ្ធីវិនិយោគទុន​ដំណាំដូង​ប្រេង​កម្ពុជា ជាក្រុមហ៊ុនធំនិងដំបូង​គេនៅព្រៃនប់ និង​តែមួយគត់នៅកម្ពុជា។ ក្រុមហ៊ុននេះ បានស្រូប​យកកម្លាំងពលកម្ម កម្មករ ជាច្រើនពាន់នាក់ ហើយភាគច្រើនជាប្រជាពលរដ្ឋ​មានទីលំនៅ​ក្នុងស្រុកព្រៃនប់ និងក្រៅពីនោះមកពីខាងក្រៅ។ ក្រុមហ៊ុននេះ  ក៏បានចូលរួមក្នុងការ​កាត់បន្ថយការ​ចំណាកស្រុករបស់ពលរដ្ឋ និង​បង្កើន​ប្រាក់ចំណូល​ក្នុងគ្រួសារ បានមួយកម្រិតផងដែរ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា