ភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេបង្អស់  ដោយអំណាចប្រជាជនច្រើន និងចរន្តសេដ្ឋកិច្ចខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេបង្អស់  ដោយអំណាចប្រជាជនច្រើន និងចរន្តសេដ្ឋកិច្ចខ្លាំង

ភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេបង្អស់  ដោយអំណាចប្រជាជនច្រើន និងចរន្តសេដ្ឋកិច្ចខ្លាំង

រាជធានីភ្នំពេញដែលជាតំបន់​ប្រជាពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេស​កម្ពុជា មានផលិតផល​ដុលសរុប​GDP ខ្ពស់ជាងគេបង្អស់រហូតដល់ជិត ១០ ពាន់លានដុល្លារ បើ​ធៀប​នឹង​បណ្តាខេត្ត​ ២៤ ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា។

Advertisement

យោងតាមទិន្នន័យ ២០២៣ ខេត្តកណ្ដាល មានទំហំ GDP ជាង ៣ ពាន់លានដុល្លារ និងខេត្តបាត់ដំបង​ជាខេត្តសេដ្ឋកិច្ច​លំដាប់ទី ៣ ដែល​មានទំហំ GDP ជាង ២,៧ ពាន់លានដុល្លារ។

ដោយឡែក ខេត្តដែលមានទំហំ GDP តិចជាងគេ គឺខេត្តកែប ដែលមានប្រជាពលរដ្ឋ​រស់នៅត្រឹមតែ ៤ ម៉ឺន ៨ ពាន់នាក់ មាន GDP ទំហំ ៦២ លានដុល្លារ ប៉ុណ្ណោះ។  គឺនៅពីក្រោយ ខេត្តប៉ៃលិន មានទំហំ GDP ១១៥ លានដុល្លារ និងខេត្តមណ្ឌលគិរី មានទំហំ GDP ១៨៦ លានដុល្លារ។

បណ្ឌិត​ គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំដោយសំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយក៏ជាទីផ្សារដោះដូរពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ ទើបធ្វើឱ្យទីក្រុងភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេ។

បណ្ឌិត​ គី សិរីវឌ្ឍន៍ បានថ្លែងថា៖

“នៅភ្នំពេញ មានប្រជាជនច្រើនជាងគេ មានទំហំកម្លាំងសេដ្ឋកិច្ចខ្នាតធំ អាជីវកម្មខ្នាតធំ រោងចក្រផ្សេងៗ នាំចេញច្រើន។ ខេត្តកែប មានប្រជាជនតិច ហើយពឹងផ្អែកតែលើមុខរបរនេសាទ និងបម្រើសេវាកម្មទេសចរណ៍តិចតួច។”

ដោយឡែក បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច យល់ឃើញថាខេត្តកែប គួរតែពិចារណាពង្រីកផលិតកម្មរបស់ខ្លួន ដូចជា ការពង្រីកការផ្គត់ផ្គង់ផលិតផលនេសាទ ការវិនិយោគលើសេដ្ឋកិច្ចពណ៌ខៀវ និងការតភ្ជាប់ទៅកាន់តំបន់កោះ ជាដើម។ លោកពន្យល់បន្ថែមថាខេត្តកែប ត្រូវការធនធានជំនាញ ភ្ញៀវទេសចរ និងអ្នកជំនាញបន្ថែម ដើម្បីជំរុញ​កំណើន​ផលិតផល​ក្នុងស្រុកដុលសរុប GDP។

បណ្ឌិត ញិល រដ្ឋា មានប្រសាសន៍ថា៖

“អ្វីដែលខេត្តកែបត្រូវការតែម្ដងគឺទាក់ទាញយុវជនដែលមានជំនាញបដិសណ្ឋារកិច្ច ភាសាបរទេស និងបច្ចេកវិទ្យា ឲ្យទៅបម្រើក្នុងវិស័យទេសចរណ៍។”

បើតាមបណ្ឌិត ញិល រដ្ឋា រាជធានីភ្នំពេញ ចាំបាច់ត្រូវការរំសាយការវិនិយោគឲ្យទៅកាន់តំបន់ដទៃ ដែលជួយកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងបង្កើតឱកាសសម្រាប់ភ្នំពេញ ក្លាយជាមជ្ឍមណ្ឌលសេវាកម្មកម្រិតខ្ពស់។

ទោះជាបែបនេះក្តី ចំណូលរបស់មនុស្សម្នាក់ៗ ក្នុ​ងខេត្តព្រះសីហនុ មានទំហំ GDP ខ្ពស់ជាងគេ ដល់ទៅជាង ៥ពាន់៥រយដុល្លារធៀបនឹងរាជធានី ខេត្តផ្សេងទៀត ខណៈពលរដ្ឋនៅក្រុងភ្នំពេញ មានប្រមាណ ៤ ពាន់ដុល្លារ និង GDP ពលរដ្ឋក្នុងខេត្តកណ្ដាល មានជាង ២ ពាន់ ៤ រយដុល្លារ៕

អត្ថបទ៖ ខន ណារី  AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា