តម្លៃមាសធ្លាក់ចុះ ២% ខណៈដែលប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ០,៥% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃមាសធ្លាក់ចុះ ២% ខណៈដែលប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ០,៥%

តម្លៃមាសធ្លាក់ចុះ ២% ខណៈដែលប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ០,៥%

បរទេស៖ តាមសេចក្ដីរាយការណ៍ពី CNBC បានឱ្យដឹងថា នៅថ្ងៃអង្គារ៍នេះ តម្លៃមាសបានធ្លាក់ចុះ ២% ឬ នៅសល់ ៤ ៣៣៥ ដុល្លារក្នុងមួយអោន ខណៈដែលនៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៥ ៣៥១ ដុល្លារក្នុងមួយតម្លឹង និង ៥៣៥​ ដុល្លារក្នុងមួយជី។ ដោយឡែក​ តម្លៃប្រាក់ក៏បានធ្លាក់ចុះ ៣% ផងដែរ ដោយមានតម្លស​ ៦៦,៩៣ ដុល្លារក្នុងមួយអោន។ ដោយឡែក​ប្រាក់ដុល្លារអាម៉េរិកបានឡើងថ្លៃ ០,៥% ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ យ៉ាងណាមិញ តម្លៃមាសដែលធ្លាក់ចុះជាង ២២% បើគិតចាប់តាំងពីពេលឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៥ ៥៩៤ ដុល្លារក្នុងមួយអោននៅចុងខែមករា។

Advertisement

លោក Rajat Bhattacharya អ្នកជំនាញវិនិយោគប្រចាំក្រុមហ៊ុន Standard Chartered បានលើកឡើងថា បើទោះបីជាតម្លៃមាសឡើងថ្លៃចំពេលមានជម្លោះក៏ពិតមែន ប៉ុន្តែមិនអាចរក្សាលំនឹងថេរនោះទេ ពោលគឺតម្លៃបានធ្លាក់ចុះមកវិញនាពេលថ្មីៗនេះ។ ទិដ្ឋភាពបែបនេះបានកើតមានឡើងម្តងហើយម្តងទៀតក្នុងអំឡុងពេលទីផ្សារ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចសកលមានភាពតានតឹង ដោយសារអ្នកវិនិយោគភាគច្រើនលក់មាសចេញវិញដើម្បីចង់បានប្រាក់ចំណេញ ឬមានតម្រូវការលុយបន្ទាន់។

ទន្ទឹមនឹងនេះ អ្នកវិនិយោគជាច្រើនកំពុងរង់ចាំមើលគោលនយោបាយរូបិយវត្ថុពីធនាគារកណ្តាល ដោយសារអត្រាអតិផរណាបច្ចុប្បន្នធ្វើឲ្យស្ថាប័នដ៏ធំមួយនេះមិនងាយទម្លាក់អត្រាការប្រាក់នោះទេ ដែលធ្វើឲ្យប័ណ្ណបំណុលរដ្ឋមានអត្រា​ការប្រាក់ខ្ពស់។ មានន័យថា វិនិយោគិនចាប់អារម្មណ៍ទិញប័ណ្ណបំណុលរដ្ឋជាជាងទិញមាស ដោយសារវាមានអត្រាការប្រាក់ខ្ពស់រហូតដល់ ៤,៣៨% ខណៈដែលតម្លៃមាសឡើងចុះតាមស្ថានការណ៍ និងបញ្ហាភូមិសាស្ត្រនយោបាយពិភពលោក៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា