សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

Advertisement

សម្តេចធិបតី បានសង្កេតឃើញថា ក្នុងចំណោមគោលនយោបាយជាតិជាច្រើន ដែលបានដាក់ចេញក្នុងរយៈពេលចុងក្រោយ គោលនយោបាយ «ភូមិមួយផលិតផលមួយ» នៅតែត្រូវបានចាត់ទុកថាជា ដៃឃ្នាស់ដ៏សំខាន់​មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ដោយប្រកាន់យកស្មារតី «សហគមន៍ជាមូលដ្ឋាននៃការអភិវឌ្ឍ» និងរដ្ឋធ្វើតួនាទីជាអ្នកគាំទ្រ បណ្តុះបណ្តាល និងបង្កើតបរិយាកាសសមស្រប សម្រាប់ទីផ្សារធ្វើជាមូលដ្ឋាន។

តាមរយៈការដាក់ចេញនូវគោលនយោបាយនេះ ឃើញថា ចលនាភូមិមួយផលិតផលមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ផលិតផលជនបទឱ្យក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារ ជួយអភិរក្សវប្បធម៌ សិប្បកម្មបុរាណ ជួយបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់ និងជួយជំរុញឱ្យសហគមន៍មានសមត្ថភាព គ្រប់គ្រងអាជីវកម្ម និងបង្កើនភាពច្នៃប្រតិដ្ឋដោយខ្លួនឯង។

ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់កម្ពុជា ជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលក្នុងឆ្នាំ ២០២៦ នេះ គឺជាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»និងក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស ។

ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ និន្នាការគាំទ្រផលិតផលខ្មែរបានកើនឡើង ហើយថា ការប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។ ការប្រើផលិត​ផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែគាំទ្រអ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃផលិតផល កើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។

តាមរយៈសារលិខិតសម្តេចធិបតី បានបញ្ជាក់ថា

“បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាន និងកំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់។”

សម្តេចក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផលមួយ រាជធានីខេត្ត ដែលបានសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់ផលិតផលខ្មែរ។ ការខិតខំរួមគ្នានេះ បានធ្វើឱ្យយើងជោគជ័យក្នុងការកាត់បន្ថយឧបសគ្គ និងដោះស្រាយបាននូវបញ្ហា ប្រឈមសំខាន់ៗជាច្រើន ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើនរបស់ ចលនាភូមិមួយផលិតផលមួយ នៅទូទាំងប្រទេស៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា