អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

បរទេស​ ៖ ថ្មីៗនេះ​ មានការបញ្ចេញមតិយោបល់ផ្ទុយគ្នាជាច្រើនដែលបានលើកឡើងរវាងអ្នកជំនាញសេដ្ឋកិច្ចនៅសេតវិមាន និងក្រុមអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យជុំវិញបញ្ហានៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិកកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន។

Advertisement

នៅក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធី Fox News Sunday លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចេញមកធ្វើការពន្យល់​ និងការពារលទ្ធផលការងារសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលស្ថិតនៅក្រោមរដ្ឋបាលលោក Trump ។

លោក Kevin Hassett បានលើកឡើងថា៖ ការកើនឡើងនៃការចំណាយរបស់ពលរដ្ឋដែលភាគច្រើនពឹងផ្អែកលើការប្រើ​បណ្ណឥណទាន (បំណុល) នៅតាមស្ថានីយ៍ប្រេងសាំង និងភោជនីយដ្ឋាននោះ តាមពិតទៅគឺជាការឆ្លុះបញ្ចាំងពីភាពវិជ្ជមានរបស់អ្នកប្រើប្រាស់ ហើយប្រជាជននឹងកាត់បន្ថយ ឬផ្អាកការចំណាយដោយស្វ័យប្រវត្ត ប្រសិនបើពួកគេខ្លាចបាត់បង់ការងារ ឬខ្វះលុយបង់ថ្លៃផ្ទះ ដូច្នេះ ការចំណាយខ្ពស់នាពេលនេះ គឺជាសូចនាករនៃសុខភាពល្អសម្រាប់សេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ អ្នកក្រុមអ្នកវិភាគ និងជំនាញសេដ្ឋកិច្ចក្នុងវិស័យឯកជនបានយល់ឃើញផ្ទុយពីការលើកឡើងរបស់មន្ត្រីសេដ្ឋកិច្ចរបស់សេតវិមានខាងលើនេះទាំងស្រុង ដោយពួកគេភាកច្រើនបានអះអាងថា ការកើនឡើងនៃខ្ទង់ចំណាយរបស់ពលរដ្ឋ គឺត្រូវបានរុញច្រានទាំងស្រុងដោយតម្លៃទំនិញចាំបាច់ប្រចាំថ្ងៃហក់ឡើងខ្ពស់ ដេលវាមិនមែនដោយសារតែក្តីរីករាយរបស់អ្នកប្រើប្រាស់ ឬទំនុកចិត្តចំពោះបណ្ណឥណទាននោះទេ ជាក់ស្តែងដូចជាតម្លៃប្រេងសាំង ដេលកំពុងឡើងថ្លៃ បន្ទាប់ពីការវាយប្រហារយោធារបស់អាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ និងការរំខានជាបន្តបន្ទាប់នៅក្នុងច្រកសមុទ្រ Hormuz ។ ដោយឡែក មុខទំនិញចាំបាច់ដែលត្រូវការប្រើប្រចាំថ្ងៃបានកើនតម្លៃជាបន្តបន្ទាប់ ទាំងនៅទីផ្សារលក់រាយ ក៏ដូចជាទីផ្សារទំនើបរហូតដល់ប្រមាណ ៣.២% ។ ក្រុមអ្នកវិភាគសេដ្ឋកិច្ចទាំងនេះបានព្រមានថា ប្រសិនបើស្ថានភាពបែបនេះនៅតែអូសបន្លាយក្នុងរយៈពេលយូរ នោះសេដ្ឋកិច្ចរបស់អាម៉េរិកនឹងជាប់គាំងជាមិនខាន៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា