វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ភ្នំពេញ ៖ បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature) នៅលើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬ ប្រព័ន្ឋ cdc IPM។

Advertisement

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជនបានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់វិស័យឯកជន ទាំងជាតិ និងអន្តរជាតិ ដោយមិនមានផលរំខានណាមួយក្រៅពីបញ្ហាបច្ចេកទេស ជាពិសេស​ ផ្តល់ការអនុគ្រោះដល់រាល់សំណើសុំវិយោគផ្សេងៗ ចំណេញទាំងពេលវេលា ក៏ដូចជាថវិកាថែមទៀត ដែលខុសពីបណ្តាក្រសួង ស្ថាប័នមួយចំនួននៅតែបន្តអនុវត្តការងារបែបទម្លាប់ចាស់ និងមិនទាន់ផ្តល់ភាពងាយស្រួលនៅឡើយ។

អ្នកឧកញ៉ាបញ្ជាក់ថា ៖

«ក្រុមហ៊ុនខ្លះគាត់ជាបុត្រសម្ព័ន្ធ ជាសាខាក្រៅប្រទេស ដល់ចឹងទៅ ទាមទារឱ្យនាយកមកចុះហត្ថលេខាម្តេចនឹងកើត ទើបមានការស្នើសុំឱ្យទទួលស្គាល់គំរូហត្ថលេខា និងត្រាអេឡិចត្រូនិកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលណាមួយ»។

គួររំលឹកថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ បានជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រាស់ហត្ថលេខា​ និងត្រាអេឡិចត្រូនិក (e-stamp & e-signature) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ឋ cdcIPM) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥​ មកម្ល៉េះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍កាលពីពេលកន្លងមកថា នេះជាប្រព័ន្ធដ៍៏មានសារៈ​សំខាន់របស់​រដ្ឋាភិបាល​ ក្នុង​ការ​កែទម្រង់ និង​លើកកម្ពស់​បរិយាកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស ដែលវិនិយោគិន​ទាំងអស់អាច​ដាក់ពាក្យ​ស្នើសុំ​គម្រោង​វិនិយោគតាមរយៈ​អ៊ីនធឺណិត ផ្តល់ភាព​ងាយស្រួល និងឆាប់រហ័ស​ ចំណេញពេលវេលា។

ដោយឡែក ក្នុងការអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង​​ និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថលនៅកម្ពុជាផងដែរ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អនុម័ត​គម្រោង​វិនិយោគ រួមទាំង​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (QIPs) ដើម្បី​ពង្រីក​ផលិតកម្ម បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​ឧស្សាហកម្ម។

គួរបញ្ជាក់ថា នៅឆមាសទី១​ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៤៦ ដែលមានទុនសរុបចំនួន ២,៥ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណជា ៨២ពាន់ កន្លែង៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា