ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

​ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​។ ​ផ្សារ​ដែល​មាន​ទីតាំង​លក់​សរុប​ប្រមាណ​ ​៧​ពាន់​ម៉ែត្រ​ការ៉េ​នេះ​ ​បាន​បើក​សម្ពោធ​កាលពី​ដើម​ឆ្នាំ​២០១៩​។

Advertisement

បន្ទាប់ពី​យោធា​ថៃ​បាន​បើក​ការ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ​ពលរដ្ឋ​កម្ពុជា​គ្រប់​ទិសទី​បាន​នាំគ្នា​ឈប់​ទិញ​ផលិតផល​ថៃ​ ​ហើយ​ជា​លទ្ធផល​ ក្រុមហ៊ុន​ថៃ​បាន​ប្រកាស​ដក​ខ្លួន​ ​ឬ​កាត់បន្ថយ​អាជីវកម្ម​នៅ​កម្ពុជា​ជាបន្តបន្ទាប់​ ​ដូចជា​ស្ថានីយ៍​ប្រេងសាំង​ ​PTT​ ​រោង​ភាពយន្ត​ ​Legend​ ​មី ​Mama​ ​រួមទាំង​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ និង​ភេសជ្ជៈ​ជាច្រើន​ទៀត​។​

លោក​បណ្ឌិត​ ជ័យ​ តិច ​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សន្តិសុខ​អន្តរជាតិ​ ​បាន​កត់សម្គាល់​ពី​សក្តានុពល ​និង​ភាព​វិជ្ជមាន​ជុំវិញ​ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន​ថៃ​ចេញ​ពី​ប្រទេស​កម្ពុជា​។​

លោក​បណ្ឌិត​ ​បាន​ថ្លែង​ថា​ ​៖​«​ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន​ថៃ​ចេញ​ពី​កម្ពុជា​នេះ​គឺ​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​។ ​មាន​ន័យ​ថា​កម្ពុជា​ត្រូវ​ពឹងផ្អែក​លើ​ខ្លួនឯង​ ​ឯករាជ្យ​ខ្លួនឯង​ វិនិយោគ​កាន់តែ​ច្រើន​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ​ដើម្បី​ផលិត​នូវ​ផលិតផល​មក​ជំនួស​ផលិតផល​ថៃ​»​។​

សូម​បញ្ជាក់​ថា​ ​ជម្លោះ​ប្រដាប់អាវុធ​ ​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​ បាន​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់ជីវិត​ ​និង​រងរបួស​ជាច្រើន​នាក់​ ​រួមទាំង​ផ្លាស់​ទីលំនៅ​រាប់​សែន​គ្រួសារ​ ​ហើយក៏​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ការ​ទូត ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ផងដែរ​។​

ជាក់ស្ដែង​ ​នៅ​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ ​និង​ថៃ​ មាន​ទំហំ​ទឹកប្រាក់​ជាង​ ​១,៣​ពាន់​លាន​ដុល្លារ​ ​បាន​ធ្លាក់ចុះ​ជាង​ ​៣៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២៥​។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​៕ ​អត្ថបទ​៖ ​ខន ​ណារី​ ​AMS​

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា