សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ។

Advertisement

ទិន្នផល​ស្រូវកម្ពុជាត្រូវរំពឹងថា នឹងកើនដល់ ១៨ ទៅ ​២០​ លាន​តោន​ ក្នុងរយៈ​ពេល ​៥ ឆ្នាំខាងមុខ។

ឧកញ៉ា ឡាយ ឈុនហួ មាន​ប្រសាសន៍ថា វិស័យស្រូវអង្ករត្រូវការ ឥណទានសម្រាប់ទុនបង្វិលចន្លោះពី ៣០០ ទៅ ៤០០ លាន ដុល្លារសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ ២០២៦-២០២៧ នេះ។

លោក រំពឹងថា ទិន្នផល​ស្រូវក្នុងរដូវប្រមូល​ផល​នេះ អាចនឹងទទួលបានលើសពី ១៥ លានតោន ។

លោក ចាន់ សីហា អ្នកនាំពាក្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តែងតែបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាទុនបង្វិល និងទុនវិនិយោគ ផ្តល់ទៅឱ្យអ្នកក្នុងវិស័យស្រូវអង្ករ ដើម្បីប្រមូល ទិញស្រូវពីប្រជាកសិករ។

ជាមួយនេះ រាជរដ្ឋា​ភិបាល ក៏មានឥណទាន ពិសេស ក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បី លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល​ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ សីហា។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជា ផលិតស្រូវសរុបបានចំនួន ១៥,០៩លានតោន កើនឡើងចំនួន ១,២០​លានតោន ស្មើនឹង ៨,៦៥% ធៀបឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ូ វណ្ណលុក AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា