រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។

ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។

ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ ដោយរំពឹងថាអាចផ្លាស់ប្តូររបៀបធ្វើដំណើររវាងទីក្រុងទាំងពីរបានយ៉ាងងាយស្រួល ដោយកាត់បន្ថយពេលវេលាបានច្រើន ដោយពីក្រុងម៉ូស្គូទៅកាន់ក្រុងមីង ចំណាយពេលត្រឹមតែប្រហែល ៣ ម៉ោងប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងដំណើរការអនុវត្តគម្រោង ក្រុមហ៊ុនរថភ្លើងរដ្ឋ រុស្ស៊ី Russian Railways ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមបេសកកម្មសិក្សាស្រាវជ្រាវអំពីលទ្ធភាពបច្ចេកទេស និងផលចំណេញសេដ្ឋកិច្ចនាពេលឆាប់ៗខាងមុខនេះ។ បន្ទាប់មក ភាគីទាំងពីរមានផែនការរួម
គ្នាក្នុងការអនុម័តលើគំរូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផ្លូវការសម្រាប់គម្រោងនេះនៅក្នុងចន្លោះឆ្នាំ២០២៨ ដល់ ២០២៩។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ផ្អែកតាមទិន្នន័យពីបណ្តាញព័ត៌មាន TV BRICS ទំហំពាណិជ្ជកម្មសរុបលើផ្នែកទំនិញ និងសេវាកម្មរវាងរុស្ស៊ី និងបេឡារុស ត្រូវបានព្យាករណ៍ថា នឹងកើនឡើងហួសពី ៧០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មីមួយបន្ទាប់ពីមានកំណើនជាបន្តបន្ទាប់
យ៉ាងរឹងមាំនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្ន ប្រទេសរុស្ស៊ី និងបេឡារុស នៅតែបន្តរក្សាទំនាក់ទំនងសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបំផុតលើគ្រប់វិស័យ រាប់ចាប់ពីផ្នែកនយោបាយ យោធា រហូតដល់សេដ្ឋកិច្ច ក្រោមរចនាសម្ព័ន្ធនៃរដ្ឋសម្ព័ន្ធភាព (Union State) ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញគម្រោងអភិវឌ្ឍន៍រួមគ្នានានាឱ្យលេចចេញជារូបរាងឡើង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា