រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

បរទេស ៖ សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ ទាំងដែលមិនបានជូនដំណឹងដល់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនោះទេ នេះបើតាមការចេញផ្សាយរបស់កាសែតប៊ុលហ្គារី NOVINATA ។

Advertisement

រដ្ឋាភិបាលទីក្រុងមូស្គូបានហៅការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះថា​ ជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទដ្ឋាននៃច្បាប់អន្តរជាតិ ហើយខ្លួនក៏បានបង្កើនចំនួនប្រទេសនៅប៉ែកអឺរ៉ុបចូលទៅក្នុងបញ្ជីខ្មៅ ជាមួយនឹងការរៀបចំផែនការយ៉ាងលម្អិតដើម្បីសងសឹកត្រឡប់ទៅវិញនាពេលឆាប់ៗខាងមុខនេះ។​

រដ្ឋាភិបាលក្រុងមូស្គូបានថ្លែងថា ៖

«យើងបានដាក់វិធានការរឹតត្បិតប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល និងអ្នកតំណាងសហគមន៍សិក្សានៃបណ្តាប្រទេសអឺរ៉ុប ដែលប្រកាន់គោលជំហរប្រឆាំងមកលើរុស្ស៊ី ក៏ដូចជាប្រឆាំងនឹងសមាជិកសភាជាតិនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចដែលបំពានច្បាប់អន្តរជាតិ»។

ជាមួយគ្នានេះ រុស្ស៊ី ក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តលើកិច្ចការពារផលប្រយោជន៍ជាតិរបស់ខ្លួន ធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្កើតឱ្យមានសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា