ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ប្រារព្ធទិវាជ័យជម្នះ តាមរយៈការដង្ហែក្បួន «កងវរសេនាធំអមតៈ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ប្រារព្ធទិវាជ័យជម្នះ តាមរយៈការដង្ហែក្បួន «កងវរសេនាធំអមតៈ»

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ប្រារព្ធទិវាជ័យជម្នះ តាមរយៈការដង្ហែក្បួន «កងវរសេនាធំអមតៈ»

ភ្នំពេញ ៖ ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីដង្ហែក្បួន «កងវរសេនាធំអមតៈ» (Immortal Regiment) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងធ្លាប់ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

Advertisement

ព្រឹត្តិការណ៍កាលពីព្រឹកទី៩ ខែឧសភា មានការអញ្ជើញចូលរួមពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងមន្ត្រីការទូតរុស្ស៊ី និងក្រុមគ្រួសារ សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូនៃសាលាស្ថានទូតផងដែរ។

ជាមួយគ្នានេះ ក្បួនដង្ហែក៏មានការចូលរួមពីសំណាក់សហគមន៍ជនជាតិរុស្ស៊ីដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ រួមជាមួយតំណាងសមាគមអតីតនិស្សិតសូវៀត និងរុស្ស៊ី ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ផងដែរ។

យុទ្ធនាការដង្ហែក្បួន «កងវរសេនាធំអមតៈ» នេះ មានគោលបំណងរក្សាការចងចាំអំពីវីរភាពរបស់ប្រជាជនរុស្ស៊ីនៅសម័យអតីតសហភាពសូវៀត ដែលបានពលីជីវិតក្នុងបេសកកម្មកម្ចាត់ហ្វាស៊ីសនិយម និងរំដោះមាតុភូមិរបស់ខ្លួន ក៏ដូចជាបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបកាលពីសម័យសង្គ្រាមលោកលើកទី២។

ក្នុងអំឡុងពេលដង្ហែក្បួន អ្នកចូលរួមបានកាន់រូបថតសាច់ញាតិរបស់ពួកគេ ដែលជាវីរជនធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិជួរមុខ ឬបំពេញការងារនៅសមរភូមិក្រោយ ដែលបានរួមចំណែកនាំយកជ័យជម្នះដ៏អស្ចារ្យជូនប្រទេសរុស្ស៊ី និងពិភពលោក។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសទិវាជ័យជម្នះ ថ្ងៃទី៩ ខែឧសភា ប្រជាជនរុស្ស៊ីរាប់ពាន់នាក់តែងតែដើរដង្ហែតាមដងផ្លូវធំៗនៅក្នុងទីក្រុងនានា ដើម្បីគោរពវិញ្ញាណក្ខន្ធបុព្វបុរសដ៏មានវីរភាពរបស់ពួកគេ ។ សកម្មភាពរំលឹកគុណដ៏មានអត្ថន័យនេះ ក៏ត្រូវបានប្រារព្ធធ្វើឡើងដោយសហគមន៍រុស្ស៊ីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត ដូចជា​ ឥណ្ឌា, វៀតណាម, ស៊ីរី, ប៉ាឡេស្ទីន, និង អ៊ីរ៉ង់ផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា