សម្តេចតេជោ ហ៊ុន សែន គាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន គាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន គាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

កំពត៖ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រសេវាលឿនរហ័ស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ។

Advertisement

ក្នុងពិធីសំណេះសំណាលជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា​ជុំវិញ​ខេត្តកំពត និងខេត្តកែប នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោតសរសើរ និងសម្តែងក្តីពេញចិត្តចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះការដាក់ចេញសេវាលឿនរហ័ស ក្នុងការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងការកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គួរដាក់ការផ្តល់សេវាសាធារណៈរហ័ស (Express Service) ក្នុងការធ្វើបណ្ណ និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យទៅជាសេវាចាំបាច់ ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានដាក់ចេញយន្តការផ្ដល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយាដី នៅរដ្ឋបាលកណ្ដាលក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋ និងធុរជន ។

ក្រោយដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលប្រជាជន (ច្រកចេញចូលតែមួយ) នៃក្រសួងរៀបចំដែនដី បានផ្តល់សេវាសាធារណៈរហ័ស (Express Service) នៅរដ្ឋបាលកណ្តាលក្រសួង បានចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១០បណ្ណ ជូនប្រជាពលរដ្ឋនិងធុរជន ៕ ដោយ ៖ ស៊ូ វណ្ណលុក

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា