ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម

ក្រុមហ៊ុន Samsung គ្រោងបោះទុន ១,៥ ពាន់លានដុល្លារ សាងសង់រោងចក្រតេស្តឈីបនៅវៀតណាម

បរទេស៖ ក្រុមហ៊ុន Samsung Electronics គ្រោងបោះទុនវិនិយោគ ១,៥ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រតេស្តបន្ទះឈីបពាក់កណ្តាលចម្លង (semiconductor) មួយនៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងសម្រួលដល់ការខ្វះខាតបន្ទះឈីបអង្គចងចាំជាសកល។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ។

Advertisement

យោងទៅតាមឯកសារដែលបានស្នើរទៅអាជ្ញាធរ បានឱ្យដឹងដា វា​នឹង​ក្លាយ​ជា​រោងចក្រ​សាកល្បង​បន្ទះ​ឈីប​ដំបូង​របស់ Samsung នៅ​ប្រទេស​វៀតណាម។ រោងចក្រថ្មីនេះចាប់ផ្តើមដំណើរការសាងសង់រួចហើយនៅក្នុងសួនឧស្សាហកម្មនៃខេត្តថៃង្វៀន ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងហាណូយ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៧។

រោងចក្រនេះនឹងផ្តោតលើការផលិតបន្ទះឈីបជំនាន់មុនប្រភេទ DRAM និង NAND។ ទោះបីឈីបជំនាន់មុនមិនសូវសំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា AI ក្តី ប៉ុន្តែវាក៏ស្ថិតក្នុងការខ្វះខាតខ្លាំងផងដែរ ដោយសារអ្នកផលិតធំៗលះបង់សមត្ថភាពផលិតរបស់វា និង បង្វែរទៅពង្រីកសមត្ថភាពផលិតបន្ទះឈីប AI។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំក្នុងការផ្គត់ផ្គង់ឈីបប្រភេទ DRAM ចំនួន ១៥៣,៣ ពាន់លានហ្គីហ្គាប៊ីត និងឈីបប្រភទេ NAND  ២៥៥,៦ ពាន់លានហ្គីហ្គាប៊ីត។

គម្រោងវិនិយោគនេះត្រូវបានអនុម័តដោយអាជ្ញាធរវៀតណាមកាលពីខែមីនា ហើយក្រុមហ៊ុន Samsung មានបំណងនឹងយកប្រាក់ចំណេញដែលទទួលបានពីគម្រោងនេះ (ប្រសិនបើមាន) រហូតដល់ទៅប្រហែល ២,៥ ពាន់លានដុល្លារទៅវិនិយោគសាងសង់រោងចក្រទីពីរមួយទៀតនាពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយ គេទាន់មិនទាន់ច្បាស់នៅឡើយទេថា តើរោងចក្រទីមួយនេះទទួលបានលិខិតអនុញ្ញាតចាំបាច់ទាំងអស់ហើយឬនៅ ខណៈដែលការចរចាជាមួយអាជ្ញាធរកំពុងតែបន្តនៅឡើយ។

បុគ្គលិក និងវិស្វកររបស់ Samsung ជាង ២០០ នាក់កំពុងធ្វើការនៅការដ្ឋានគម្រោងនេះចាប់តាំងពីខែមេសាមកម្ល៉េះ។ ជាទូទៅ នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុននានាតែងតែចាប់ផ្តើមដំណើរការឈូសឆាយ និងរៀបចំគ្រឹះដីសាងសង់ជាបណ្តើរៗ ក្នុងអំឡុងពេលដែលពួកគេកំពុងរង់ចាំលិខិតអនុញ្ញាតផ្នែកបរិស្ថាន។

យ៉ាងណាមិញ Samsung គឺជាអ្នកវិនិយោគបរទេសធំជាងគេនៅក្នុងប្រទេសវៀតណាមរួចហើយ ដោយមានបានបោះទុនវិនិយោគសរុបជាង ២៣ ពាន់លានដុល្លារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទៅលើរោងចក្រជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រ​ថ្មី​ដែលកំពុង​បាន​សាងសង់នេះស្ថិត​នៅ​ជាប់​កន្លែងយ​ដែល​ក្រុមហ៊ុន Samsung Electronics ផលិត​ស្មាតហ្វូន និង​ថេប្លេត។

ទន្ទឹមនឹងនេះ វៀតណាមក៏ជាតួអង្គសំខាន់មួយនៅក្នុងឧស្សាហកម្មដំឡើង និងកែច្នៃបន្ទះឈីបសកលផងដែរ ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងបច្ចេកវិទ្យាមិនសូវស្មុគស្មាញខ្លាំង បើធៀបនឹងការផលិតបន្ទះឈីបពីដើមទី។ វៀតណាមគឺជាកន្លែងដំឡើង វិចខ្ចប់ និងសាកល្បងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរួមមាន ក្រុមហ៊ុន Intel, Amkor Technology និង Hana Micron ជាដើម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា