ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ភ្នំពេញ ៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រួមកិច្ចសហការក្នុងការរៀបចំកម្មវិធី FIFA World Cup 26™ Visa Sathapana Viewing Party​ ដែលផ្តល់ឱកាសដ៏ពិសេស និងមិនអាចបំភ្លេចបានដល់អ្នកគាំទ្របាល់ទាត់ ក្នុងការទស្សនាការប្រកួត FIFA World Cup 2026™ នៅលើកញ្ចក់អេក្រង់ដ៏ធំ នៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន។​

Advertisement

FIFA World Cup 2026™ គឺជាកម្មវិធីបាល់ទាត់ពិភពលោក ដែលមានអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោកមកជួបជុំគ្នាដើម្បីមកទស្សនាបាល់ទាត់ ហើយធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងសហគមន៍ តាមរយៈភាសាសកលនៃកីឡាបាល់ទាត់។ ធនាគារជឿជាក់ថា តាមរយៈកីឡាបាល់ទាត់ គឺអាចនាំមកនូវការជួបជុំគ្នា ពង្រឹងទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជារួមមួយ។ តាមរយៈកម្មវិធីនេះ ធនាគារ ស្ថាបនា មានគោលបំណងលើកកម្ពស់គុណតម្លៃវិជ្ជមាននៃការធ្វើការជាក្រុម ការរស់នៅប្រកបដោយសុខុមាលភាព ស្មារតីសហគមន៍ និងការចូលរួមក្នុងសង្គម ព្រមទាំងបង្កើតបទពិសោធគួរជាទីចងចាំ ដែលលើសពីសេវាធនាគារ។

កម្មវិធីនេះ ផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណវីសា ស្ថាបនា ទាំងអស់ ដែលចំណាយចាប់ពី ២០ ដុល្លារអាមេរិកឡើងទៅ មិនថាតាមរយៈការទិញទំនិញនៅហាងផ្ទាល់ ឬតាមអនឡាញ។ ម្ចាស់ប័ណ្ណដែលមានសិទ្ធិ អាចទៅទទួលយកសំបុត្រចូលរួមកម្មវិធីទស្សនានៅស្តង់ស្ថាបនា នៅរោងភាពយន្ត លេជេន នាថ្ងៃទី 11-12 ខែកក្កដា ១៥-១៦ ខែកក្កដា និង ១៨-១៩ ខែកក្កដា ឆ្នាំ ២០២៦ (សរុប ៦ ថ្ងៃ) ដើម្បីចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026™ នៅថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ និងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រំលងអធ្រាត្រ។

សូមអរគុណដល់ វីសា សម្រាប់ការគាំទ្រកម្មវិធីនេះ!

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី និងព័ត៌មានលម្អិតអំពីការទទួលបានសំបុត្រ លោកអ្នកអាចចូលទៅកាន់៖ WATCH FIFA WORLD CUP 26™ ON THE BIG SCREEN WITH YOUR SATHAPANA VISA CARD



អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយមានការរួមបញ្ចូលរវាងស្ថាប័នហិរញ្ញវត្ថុចំនួនពីរ គឺ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ជប៉ុន មានវត្តមានមុនគេនៅកម្ពុជា (ទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅក្នុងឆ្នាំ២០០៨) និងស្ថាបនា លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (បង្កើតឡើងក្នុងឆ្នាំ ១៩៩៥)។

ចាប់តាំងពីការរួមបញ្ចូលគ្នា ធនាគារ​ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា​ ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៣,៥០០នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន ១៧៥ ស្ថាបនាព្រីមារណ៍ ចំនួន៤  និងម៉ាស៊ីនអេធីអឹមជាង ២៨០កន្លែង។ យើងផ្តល់ជូននូវ សេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិក ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។   

នៅដើមឆ្នាំ២០២៥ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ២០២៤ ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ចំនួនពីរគឺ “Most Innovative Mobile Banking App” និង “Best Retail Banking” រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា